តំណាងជាង២ពាន់នាក់នឹងចូលរួមកិច្ចប្រជុំ GMS 6 និង CLV 10 ផងដែរ។ ការដែលវៀតណាមទទួលរៀបចំកិច្ចប្រជុំកំពូលទាំងពីរនេះ គឺបន្តអះអាងនូវ ឋានៈកាន់តែខ្ពស់របស់ប្រទេសជាតិ ព្រមទាំងសម្តែងនូវតួនាទីនិងការរួមចំណែកសកម្ម របស់វៀតណាមចំពោះរាល់យន្តការសហប្រតិបត្តិការក្នុងតំបន់។ នេះក៏ជាឱកាស សម្រាប់ថ្នាក់ដឹកនាំនានា ផ្លាស់ប្តូរមតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ ជម្រុញពាណិជ្ជកម្ម ធានាសន្តិសុខ ប្រើប្រាស់ប្រ កបដោយនិរន្តរភាពប្រភពទឹកទន្លេមេគង្គ។ ហើយនេះក៏ជាឱកាសដើម្បី វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការនិងការចងសម្ព័ន្ធក្នុងតំបន់ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមទៀតផង៕