ថ្នាក់ដឹកនាំបណ្ដាប្រទេស ថតរូបជាមួយគ្នានៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (រូបថត៖ AFP/VNA) |
យោងតាមសេចក្តីថ្លែងការណ៍រួម ប្រទេសជាសមាជិក SCO អំពាវនាវឱ្យមានការ បង្កើតទីផ្សារថាមពលអន្តរជាតិប្រកបដោយតម្លាភាព ហើយកាត់បន្ថយរបាំងពាណិជ្ជ កម្មនាបច្ចុប្បន្ន ដើម្បីធានាសន្តិសុខថាមពល។ មេដឹកនាំ SCO ក៏បានសង្កត់ធ្ងន់ លើភាពចាំបាច់នៃការគោរព និងធានាសិទ្ធិរបស់ប្រទេសទាំងអស់ចំពោះសន្តិសុខ ថាមពល និងសិទ្ធិរបស់ប្រជាជនក្នុងការប្រើប្រាស់សេវាថាមពល។ សេចក្តីថ្លែងការណ៍ ក៏អំពាវនាវឱ្យបង្កើតប្រព័ន្ធគ្រប់គ្រងធនធានថាមពលសកលប្រកបដោយភាពយុត្តិធម៌ ក៏ដូចជាជួយឧបត្ថម្ភដល់ប្រទេសដែលមានតម្រូវការផងដែរ។
កិច្ចប្រជុំលើកទី២២ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ SCO ក៏បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការការពារសន្តិសុខស្បៀងអាហារសកល សន្តិសុខថាមពលអន្តរជាតិ ឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ និងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព ស្ថិរភាព និងសម្បូរបែប៕