កិច្ចប្រជុំកំពូល EU ពិភាក្សាអំពីបញ្ហាក្តៅគគុកជាច្រើន

Chia sẻ
(VOVWORLD) - ថ្នាក់ដឹកនាំក៏នឹងពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចក្នុងសហភាពអឺរ៉ុបផងដែរ ជាពិសេសទាក់ទងនឹងរបៀបបង្កើនសន្តិសុខសេដ្ឋកិច្ច និងសមត្ថភាពស្ដារឡើងវិញ។
កិច្ចប្រជុំកំពូល EU ពិភាក្សាអំពីបញ្ហាក្តៅគគុកជាច្រើន - ảnh 1ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel (រូបថត៖ VNA)

កាលពីម្សិលមិញ (ថ្ងៃទី ២៩ ខែមិថុនា) ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានចាប់ផ្តើមកិច្ចប្រជុំកំពូលជាប្រចាំនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ ក្នុងកិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃថ្នាក់ដឹកនាំ EU ពិភាក្សាអំពីបញ្ហាក្ដៅគគុករបស់ប្លុក ដូចជាការវិវឌ្ឍនាពេលថ្មីៗនេះក្នុងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងការជួយឧបត្ថម្ភជាបន្តបន្ទាប់របស់ EU ចំពោះអ៊ុយក្រែន រួមមានការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ យោធា ព្រមទាំងសេដ្ឋកិច្ច សន្តិសុខ ការពារជាតិ ការធ្វើចំណាកស្រុក និងទំនាក់ទំនងកិច្ចការបរទេស។

លើវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានពិនិត្យលើការអនុវត្តសេចក្តីសន្និដ្ឋានមុនៗស្តីពីគោលនយោបាយឧស្សាហកម្មរបស់សហភាពអឺរ៉ុប ទីផ្សាររួម និងសមត្ថភាពប្រកួតប្រជែង ផលិកម្មរយៈពេលវែងរបស់អឺរ៉ុប។ ថ្នាក់ដឹកនាំក៏នឹងពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចក្នុងសហភាពអឺរ៉ុបផងដែរ ជាពិសេសទាក់ទងនឹងរបៀបបង្កើនសន្តិសុខសេដ្ឋកិច្ច និងសមត្ថភាពស្ដារឡើងវិញ។

យោងតាមប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានឲ្យដឹងថា សហភាពអឺរ៉ុបបានប្ដេជ្ញាទទួលខុសត្រូវដ៏ធំធេងជាងចំពោះសន្តិសុខរបស់ខ្លួន និងបង្កើនសមត្ថភាពម្ចាស់ការផងដែរ៕

ប្រតិកម្មទៅវិញ