អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបថត៖ chinphu.vn) |
នារសៀលថ្ងៃទី៦ មិថុនា ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេស នៅទីក្រុងហាណូយ អញ្ជើញឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីនាវាស្ទាបស្ទង់ Haiyang Dizhi ២៦ របស់កងទ័ពជើងទឹកចិន បានធ្វើការស្ទាបស្ទង់ដោយខុសច្បាប់ក្នុងដែនសមុទ្រវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា៖ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំង ប្រឆាំងដាច់ខាត និងសំណូមពរឲ្យភាគីចិនបញ្ឈប់សកម្មភាពស្ទាបស្ទង់ខុសច្បាប់របស់នាវា Haiyang Dizhi ២៦ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដែលត្រូវបានកំណត់ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងកុំធ្វើសកម្មភាពខុសច្បាប់ស្រដៀងគ្នាម្តងទៀត; គោរពយ៉ាងពេញលេញនូវសិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាម គោរពច្បាប់អន្តរជាតិ គោរពតាម UNCLOS ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយល់ឃើញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើការគ្រប់គ្រង ដោះស្រាយការខ្វែងគំនិតលើសមុទ្រគ្នាឲ្យបានល្អប្រសើរជាង រក្សាសន្ទុះអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី រួមចំណែកជាវិជ្ជមាន និងមានការទទួលខុសត្រូវចំពោះសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត៕