នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធាន និងជានាយក សម្ព័ន្ធក្រុមហ៊ុន FedEx Express (សហរដ្ឋអាមេរិក)

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថែមទៀតថា  វៀតណាមជាប្រទេសមានសេដ្ឋកិច្ចបើកចំហ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងសេដ្ឋកិច្ចចំនួន ៦០ នៅទូទាំងពិភពលោក ហើយនៅបន្តពង្រីកទៅក្នុងទីផ្សារថ្មីជាច្រើន បរិមាណនៃទំនិញដែលចរាចរចូល និងចេញនឹងមានច្រើនណាស់។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធាន និងជានាយក សម្ព័ន្ធក្រុមហ៊ុន FedEx Express (សហរដ្ឋអាមេរិក) - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធាន និងជានាយកប្រតិបត្តិនៃ FedEx Express Group (USA) Richard W.Smith ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម  (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី ៦ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយប្រធាននិងជានាយកប្រតិបត្តិ នៃសម្ព័ន្ធក្រុមហ៊ុន FedEx Express Group (សហរដ្ឋអាមេរិក) លោក Richard W.Smith ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអបអរសាទរចំពោះជោគជ័យរបស់ FedEx Express  លើសកលលោកទាំងមូលក៏ដូចជានៅប្រទេស វៀតណាម;  ថ្លែងអរគុណចំពោះការយកចិត្តទុកដាក់ និងការរួមចំណែកជាក់ស្តែងប្រកបដោយប្រសិទ្ធភាពរបស់ FedEx Express ក៏ដូចជារូបលោក Richard Smith ផ្ទាល់ក្នុងការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩; សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណាម ក៏ដូចជាចំពោះទំនាក់ទំនងវៀតណាម - អាមេរិកផងដែរ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ FedEx Express ពង្រីកប្រតិបត្តិការរបស់ខ្លួននៅវៀតណាម ចូលរួមវិនិយោគ និងចូលរួមរាល់សកម្មភាពនៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថែមទៀតថា  វៀតណាមជាប្រទេសមានសេដ្ឋកិច្ចបើកចំហ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងសេដ្ឋកិច្ចចំនួន ៦០ នៅទូទាំងពិភពលោក ហើយនៅបន្តពង្រីកទៅក្នុងទីផ្សារថ្មីជាច្រើន បរិមាណនៃទំនិញដែលចរាចរចូល និងចេញនឹងមានច្រើនណាស់។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្នុងបរិបទនៃការបង្កើនសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន សេវាកម្មដឹកជញ្ជូន និងដឹកជញ្ជូនរហ័សរបស់ FedEx Express នៅក្នុងប្រទេសវៀតណាម ក៏ដូចជាទូទាំងពិភពលោកនឹងបន្តអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែកឯប្រធាន និងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន FedEx Express  លោក Richard W.Smith បានវាយតម្លៃខ្ពស់ចំពោះបរិយាកាស និងសក្តានុពលវិនិយោគនៅវៀតណាម ជាពិសេសការផ្ទៀងស្តាប់របស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីចំពោះសហគមន៍ធុរកិច្ច។ លោក Richard W.Smith បានឲ្យដឹងថា FedEx Express ចង់ពង្រីកការវិនិយោគ និងប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ