“កងពលធំអមតៈ” ដើរព្យុហយាត្រាតាមអនឡាញក្នុងឱកាសរំលឹកខួបលើកទី ៧៦ ឆ្នាំ នៃជ័យជំនះនៅរុស្ស៊ី

Chia sẻ
(VOVWORLD) - ឆ្នាំនេះជាលើកទី ២ ហើយ ដែលសកម្មភាពនេះត្រូវបានរៀបចំតាមអនឡាញ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។
“កងពលធំអមតៈ” ដើរព្យុហយាត្រាតាមអនឡាញក្នុងឱកាសរំលឹកខួបលើកទី ៧៦ ឆ្នាំ នៃជ័យជំនះនៅរុស្ស៊ី - ảnh 1ប្រភព៖ Tass

សកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបទិវាជ័យជំនះ ៩ ឧសភា ដែលត្រូវបានប្រជាជនរុស្ស៊ីភាគច្រើនគោរពគឺពិធីព្យុហយាត្រារបស់“កងពលធំអមតៈ” ដើម្បីឧទ្ទិសដល់វិញ្ញនក្ខ័ន្ធរបស់វីរជន ដែលបានពលីជីវិត ក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមា ដោយនាំមកនូវសន្តិភាពជូនសូវៀត និងប្រទេស អឺរ៉ុបជាច្រើន។ ឆ្នាំនេះជាលើកទី ២ ហើយ ដែលសកម្មភាពនេះត្រូវបានរៀបចំតាមអនឡាញ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។ ក្រោយពីពិធីត្រួតពលដ៏មហោឧឡារិកនៅលើទីលានក្រហមកាលពីព្រឹកថ្ងៃទី ៩ ខែឧសភា នៅរដ្ឋធានីម៉ូស្គូនោះ នៅរសៀលថ្ងៃទី ៩ ខែឧសភា ពិធីព្យុហយាត្រារបស់ “កងពលធំអមតៈ” ត្រូវបានចាប់ផ្ដើមជាផ្លូវការ។ “កងពលធំអមតិ” គឺជាសកម្មភាពសង្គម ដែលត្រូវបានរៀបចំនៅរុស្ស៊ី និង ប្រទេសមួយចំនួន សំដៅឧទ្ទិសជារៀងរហូតដល់ជនដែលបានចូលរួម និងជនដែលបានពលីជីវិតក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមា។ ពិធីព្យុហយាត្រាដើមដំបូងបានប្រព្រឹត្តិទៅនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១២ នៅទីក្រុង Tomsk ៕ 

ប្រតិកម្មទៅវិញ