ពិធីទទួលស្វាគមន៍បណ្ដាកម្មាភិបាល យុទ្ធជននៃកងពេទ្យកម្រិត២លេខ១នៅព្រលានយន្តហោះ Tan Son Nhat |
នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ក្រុមកម្មាភិបាល យុទ្ធជនដំបូងចំនួន៣១នាក់នៃ កងពេទ្យកម្រិត២លេខ១ ចំណុះកម្លាំងរក្សាសន្តិភាពវៀតណាម បានវិលត្រឡប់ មកដល់ព្រលានយន្តហោះអន្តរជតិ Tan Son Nhat ទីក្រុងហូជីមិញ ក្រោយពីសម្រេច ភារកិច្ចចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។
កងពេទ្យកម្រិត២លេខ១ជាកម្លាំងរក្សាសន្តិភាពថ្នាក់អង្គភាពដើមដំបូងរបស់វៀតណាមដែលចូលរួមបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងលក្ខណៈដ៏លំបាកយ៉ាងខ្លាំង ក៏ដូចជាបណ្ដាបទដ្ឋាន ដំណើរការយ៉ាងតឹង រឹងរបស់អង្គការសហប្រជាជាតិនោះ បណ្ដាកម្មាភិបាលនិងយុទ្ធជននៃកងពេទ្យ កម្រិត២លេខ១បានបន្សាំនឹងលក្ខណៈធ្វើការដើម្បីសម្រេចយ៉ាងល្អប្រពៃនូវ ភារកិច្ចរបស់ខ្លួន។
តាមផែនការ ក្រុមកម្មាភិបាល យុទ្ធជនចំនួន៣២នាក់នៅសេសសល់នៃកង ពេទ្យនេះនឹងវិលត្រឡប់មកប្រទេសវិញនាថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខ៕