កងទ័ពអាហ្វហ្គានីស្ថានបានសម្លាប់អ្នកបះបោរតាលីបង់រាប់រយនាក់

Chia sẻ

(VOVWORLD) - ក្រៅពីនេះ កងទ័ពបានរកឃើញនិងបំផ្លាញឧបករណ៍ផ្ទុះចំនួន ១១។ 

ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី៤ ខែកក្កដា បានប្រកាសថា កងទ័ពអាហ្វហ្គានីស្ថាន បានសម្លាប់ខ្មាន់កាំភ្លើងរបស់ក្រុមតាលីបង់ចំនួន១៤៣នាក់ និង១២១ នាក់ផ្សេងទៀតរងរបួស ក្នុងយុទ្ធនាការនៅក្នុងខេត្តមួយចំនួននៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ ក្រៅពីនេះ កងទ័ពបានរកឃើញនិងបំផ្លាញឧបករណ៍ផ្ទុះចំនួន ១១។

ការប៉ះទង្គិចហិង្សា និងការវាយប្រហារភេរវកម្ម នៅតែបន្តកើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ទោះបីមានកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងតំណាងក្រុមតាលីបង់នៅរដ្ឋធានី Doha ប្រទេសកាតាក៏ដោយ៕

ប្រតិកម្មទៅវិញ