កងទ័ពអ៊ីស្រាអែលបានចូលដល់កណ្តាលទីក្រុងហ្គា​ហ្សា

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ៧ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសថា កងកម្លាំងជើងគោករបស់ប្រទេសនេះ បានទៅដល់កណ្តាលទីក្រុងហ្គាហ្សា នៃតំបន់ហ្គាហ្សា ហើយបានបញ្ជាក់ជាថ្មីថា ជម្លោះ "មិនអាចបញ្ឈប់បាន" រហូតដល់ពេលដែលចលនាហាម៉ាសត្រូវបាន "កំទេចចោល"។
កងទ័ពអ៊ីស្រាអែលបានចូលដល់កណ្តាលទីក្រុងហ្គា​ហ្សា - ảnh 1ទាហានអ៊ីស្រាអែលក្នុងប្រតិបត្តិការជើងគោក ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ IDF/Reuters

ក្នុងពេលជាមួយគ្នានោះ ប្រទេសជាច្រើនជុំវិញពិភពលោកបន្តអំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់ហេតុផលមនុស្សធម៌ ក្នុងបរិបទនៃជម្លោះរវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០.៣០០នាក់នៅតំបន់ហ្គាហ្សា។

ប្រធានាធិបតីម៉ិកស៊ិក លោក Andrés Manuel López Obrador បានថ្កោលទោសចំពោះការស្លាប់របស់ជនស៊ីវិលដោយសារតែជម្លោះ ដោយបានដាស់តឿនឱ្យភាគីសង្គ្រាម អនុវត្តបទឈប់បាញ់ភ្លាមមួយរំពិក ហើយបានបញ្ជាក់ថា រដ្ឋាភិបាលម៉ិកស៊ិកតែងតែគាំទ្រដំណោះស្រាយសន្តិភាព តាមរយៈបទឈប់បាញ់ដ៏ទូលំទូលាយមួយ។

នៅក្នុងសារមួយតាមបណ្តាញសង្គម Telegram នាថ្ងៃទី៧ វិច្ឆិការ ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្តេចតេជោ ហ៊ុន សែន បានព្រមានថា “ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្គាហ្សានឹងក្លាយទៅជាវាលពិឃាត ដែលជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក”៕

ប្រតិកម្មទៅវិញ