|
ប្រជាជននៅ Donetsk ដំណើការភៀសខ្លន (រូបថតៈ Reuters) |
(VOVworld)-ថ្លែងមតិក្នុងសន្និសីទកាសែតនាយប់ថ្ងៃទី៤សីហា អ្នកនាំពាក្យរបស់ ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន លោក Andrey Lysenko បានឲ្យដឹង
ថា កងទ័ពអ៊ុយក្រែន កំពុងមានផែណការ វាយប្រហារទៅលើតំបន់ Donetsk នៅ
ភាគខាងកើតអ៊ុយក្រែន។ ក្រៅពីនេះ លោក Lysenkoក៏បានសង្កត់ធ្ងន់ដល់ព័ត៌មាន
ស្តីពីការហ៊ុំព័ទ្ធ Donetsk ដែលមិនបានផ្សព្វផ្សាយជាសាធារណៈទេ។
ក្នុងពេលជាមួយគ្នានោះ លោក Trinh Van Tien អនុប្រធានសមាគមជន វៀត
ណាមនៅខេត្ត Donetsk ឲ្យដឹងថា នាបច្ចុប្បន្នជនវៀត ណាមនៅទីក្រុង Donetsk ត្រូវបានភៀសខ្លួនស្ទើតែទាំងអស់។ ក្នុងថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន
“Novorossiya” ឲ្យដឹងថា កងទ័ពអ៊ុយក្រែនចំនួន៧០២នាក់ បានចុះចាញ់នៅទីក្រុង
Shahtersk ភាគខាងកើតរបស់អ៊ុយក្រែន។ ប៉ុន្តែព័ត៌មាន នេះមិនទាន់បានបញ្ជាក់
ពីប្រភពព័ត៌មានដទៃឡើយ៕