(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតកងទ័ពប្រជាជនឡាវ(ថ្ងៃ
ទី២០មករាឆ្នាំ១៩៤៩-ថ្ងៃទី២០មករា២០១៤) នាថ្ងៃទី១៥មករា ឧត្តមសេនីយ៍ ឯក
បំរុងលោក Ngo Xuan Lich សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សយោធា មជ្ឈឹមនិងជាប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បាន
អញ្ជើញមកជូនពរស្ថានទូតឡាវប្រចាំនៅវៀតណាម។
|
ឧត្តមសេនីយ៍ឯកបំរុង Ngo Xuan Lichជូនពរឯកអគ្គរដ្ឋទូតឡាវXomphon Sychaleun
(រូបថតៈTrọng Đức/TTXVN) |
ឧត្តមសេនីយ៍ឯកបំរុង Ngo Xuan Lich ជឿជាក់ថា នាពេលខាងមុខ កង
ទ័ពនៃប្រទេសទាំងពីរវៀតណាមឡាវ នឹងបង្កើនកិច្ចសហប្រតិបត្តិការដោយឥត
ឈប់ឈរ ដើម្បី ពូនជ្រំឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីចំណងសាមគ្គីភាព
ដ៏ស្មោះត្រង់រវាងប្រទេសទាំងពីរគង់វង្សជានិរន្ត។
ឯកអគ្គរដ្ឋទូតឡាវលោក Xomphon Sychaleun អះអាងថា ទោះបីជាក្នុង
កាលៈទេសៈណាក្តី កងទ័ពប្រជាជនឡាវសច្ចាប្រកៀកស្មាជាមួយកងទ័ពប្រជា
ជនវៀតណាម ការពារនិងរក្សាទំនាក់ទំនងជាពិសេសរវាងឡាវជាមួយវៀត ណាមដើម្បីសុភមង្គលនៃប្រទេសទាំងពីរ៕