កងទ័ពស៊ីរីវាយបរាជ័យ IS នៅតំបន់ខ្សែព្រំដែនជាមួយអ៊ីរ៉ាក់ |
(VOVworld) – នាថ្ងៃទី ២៤ សីហា កងទ័ពស៊ីរីនិងបណ្ដាជនប្រដាប់អាវុធដែល អ៊ីរ៉ង់គាំទ្របានវាយបរាជ័យយុទ្ធនាការមួយរបស់អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅទីតាំងយោធាជិតនឹងខ្សែព្រំដែនរវាងស៊ីរីនិងអ៊ីរ៉ាក់។ ជ័យជំនះពោល ខាងលើប្រព្រឹត្តទៅក្នុងកាលៈទេសៈ កងទ័ពស៊ីរីនិងបណ្តាជនប្រដាប់អាវុធជាជនឥស្លាម Shiite ទទួលបានការបោះជំហានលេចធ្លោក្នុងការខំប្រឹងប្រែងបំផ្លាញ ចោល IS នៅវាលខ្សាច់ស៊ីរីចំណុះតំបន់ជនបទឆ្ងាយដាច់ស្រយាលប៉ែកខាងកើត ខេត្ត Homs។ នាថ្ងៃដដែល ថ្នាក់ដឹកនាំកំលាំង Hezbollah នៅលីបង់ លោក Sayyed Hassan Nasrallah បានឲ្យដឹងថា៖ គេដណ្តើមបានការត្រួតពិនិត្យតំបន់ ដែលស្ថិតក្នុងបាតដៃរបស់ IS នៅតំបន់ព្រំដែនស៊ីរី-លីបង់៕