កងទ័ពស៊ីរីដណ្តើមមកវិញបណ្ដាតំបន់នៅខេត្ត Homs ពី IS

Chia sẻ
(VOVworld) – នាថ្ងៃទី ២៣ វិច្ឆិកា សារព័ត៌មានជាតិស៊ីរី
បានជូនដំណឹងថា៖ កងទ័ពស៊ីរីដណ្តើមបានមកវិញនូវ
ទីរួមស្រុក Maheen និងភូមិ Hawareen ប៉ែក អាគ្នេយ៍ខេត្ត
 Homs (ភាគកណ្ដាលស៊ីរី) ពីអង្គការរដ្ឋឥស្លាមស្វ័យ
 ប្រកាស (IS)។ 
កងទ័ពស៊ីរីដណ្តើមមកវិញបណ្ដាតំបន់នៅខេត្ត Homs ពី IS  - ảnh 1
កងទ័ពស៊ីរីដណ្តើមមកវិញបណ្ដាតំបន់នៅខេត្ត Homs ពី IS (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ វិច្ឆិកា សារព័ត៌មានជាតិស៊ីរីបានជូនដំណឹងថា៖
កងទ័ពស៊ីរីដណ្តើមបានមកវិញនូវទីរួមស្រុក Maheen និងភូមិ Hawareen ប៉ែក
 អាគ្នេយ៍ខេត្ត Homs (ភាគកណ្ដាលស៊ីរី) ពីអង្គការរដ្ឋឥស្លាមស្វ័យ ប្រកាស
 (IS)។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីប្រចាំនៅអង់គ្លេស (SOHR) បាន
ទទួលស្គាល់ព័ត៌មានពោលខាងលើព្រមទាំងបានឲ្យដឹងថែមទៀតថា៖
ដោយមានការជួយឧបត្ថម្ភពីកងកំលាំងជើងអាកសារបស់រុស្ស៊ីកងទ័ព
គាំទ្ររដ្ឋាភិបាលស៊ីរីដណ្តើមមកវិញតំបន់ព្រៃភ្នំប៉ែកខាងជើងនិងទីក្រុង
ឆ្នេសមុទ្រនៅប្រទេសនេះ។ នាថ្ងៃដដែល អ៊ីរ៉ាក់បានប្រកាសបិទបញ្ចប់
ដែនអាកាសប៉ែកខាងជើងប្រទេសនេះចំពោះគ្រប់ជើងហោះហើរក្នុង
រយៈពេលយ៉ាងហោចណាស់ ២ ថ្ងៃ ដោយសារយុទ្ធនាការវាយប្រហារ
តាមផ្លូវការអាសរបស់រុស្ស៊ីដែលកំពុងអនុវត្តនៅស៊ីរី។ ថ្លែងមតិនៅ
សន្និសីទកាសែត នាថ្ងៃទី ២៣ វិច្ឆិកា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក
John Kerry បានឲ្យដឹងថា៖ អាមេរិកនឹងបង្កើនការខំប្រឹងប្រែង ដើម្បី
ជំរុញវិធានការណ៍ការទូតនិងយោធាប្រឆាំង IS ព្រមទាំង ស្វែងរកវិធាន
ការ​សំរាប់ជំលោះនៅស៊ីរី ផងដែរ។ ប្រធានាធិបតីអាមេរិក លោក Barack
 Obama បានបញ្ជូនកំលាំងពិសេសទៅកាន់ស៊ីរីក្នុងពេលដែលកងកំលាំង
អាមេរិកក៏ពុងសហការជាមួយកងកំលាំងរបស់ទួរគីសំដៅបង្លើនសន្តិសុខ
នៅតំបន់ខ្សែព្រំដែនជាមួយស៊ីរី។ លោក   John Kerry បានឲ្យដឹងថែម
ទៀតថា៖ អាមេរិលកំពុងពិនិត្យ មើលលទ្ធភាពសហប្រតិបត្តិការជាមួយ
រុស្ស៊ីក្នុងការប្រឆាំងភេរវកម្មនេះ៕ 

ប្រតិកម្មទៅវិញ