កងទ័ពស៊ីរីដណ្ដើមបានការគ្រប់គ្រងទីប្រជុំជនថ្មីនៅខេត្ត Hama

Chia sẻ
(VOVworld) - នាថ្ងៃទី១១ តុលា ទីភ្នាក់ងារសារ
ព័ត៌មានរដ្ឋ SANA របស់ស៊ីរី បានឲ្យដឹងថា កងទ័ព
ប្រទេសនេះបានទន្ទ្រានយកទីប្រជុំជន​ Kokab នៅ
ភាគកណ្ដាលហើយបន្តឆ្ពោះទៅទីប្រជុំជនផ្សេងៗ
ទៀតនៅប៉ែកខាងជើង Hama។
កងទ័ពស៊ីរីដណ្ដើមបានការគ្រប់គ្រងទីប្រជុំជនថ្មីនៅខេត្ត Hama - ảnh 1
យន្តហោះចម្បាំងរុស្ស៊ីចូលរួមការវាយប្រហារតាមជើងអាកាសនៅស៊ីរី (រូបថត៖independent.co.uk)

(VOVworld) - នាថ្ងៃទី១១ តុលា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ស៊ីរី
បានឲ្យដឹងថា កងទ័ពប្រទេសនេះបានទន្ទ្រានយកទីប្រជុំជន​ Kokab នៅភាគ
កណ្ដាលហើយបន្តឆ្ពោះទៅទីប្រជុំជនផ្សេងៗទៀតនៅប៉ែកខាងជើង Hama។នា
ពេលកន្លងទៅ កងទ័ពស៊ីរីដណ្ដើមបានការគ្រប់គ្រងភូមិនិងតំបន់ប្រមាណ១៥ នៅ
ប៉ែកខាងជើងខេត្ត Hama ក្នុងយុទ្ធសាស្ត្រវាយប្រហារទៅលើក្រុមឧទ្ទាមនៅតំបន់
នេះ។ ក្នុងបម្រែបម្រួលទាក់ទិនមួយទៀតនាថ្ងៃដដែល កាណាល់ទូរទស្សន៍រដ្ឋស៊ីរី
បាន ផ្សាយព័ត៌មានថា ខ្មាន់កាំភ្លើងរាប់សិបនាក់នៃក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាស ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមជើងអាកាសរបស់កងទ័ពស៊ីរី
តម្រង់ទៅលើកទីលាក់ខ្លួនរបស់ក្រុមភេរវកម្មនេះនៅខេត្ត Aleppo៕

ប្រតិកម្មទៅវិញ