លោកឧត្តមសេនីយ៍ឯក Phan Van Giang អញ្ជើញជួបពិភាក្សាជាមួយលោកឧត្តមនាវីឯក Luechai Ruddit |
នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសំដែងនូវគោលបំណងចង់ឲ្យកងកម្លាំងនៃប្រទេសទាំងពីរនឹងបន្តខិតខំប្រឹងប្រែងថែមទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់កាលពីមុនមក ព្រមទាំងស្វែងរក វិស័យសហប្រតិបត្តិការថ្មីៗទៀតឲ្យបានសមស្របតាមតម្រូវការនិងសមត្ថភាព នៃភាគីនិមួយៗផងដែរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងអគ្គសេនាធិការដ្ឋាននៃកងជើងទឹកវៀតណាមបន្តបង្កលក្ខណៈងាយស្រួលសម្រាប់កងទ័ពជើងទឹកនៃទាំងពីរអាចជំរុញទំនាក់ទំនងសហប្រតិបត្តិការឲ្យបានល្អប្រសើរថែមទៀតនាពេលអនាគតផងដែរ។ រីឯខ្លួនវិញលោកឧត្តមនាវីឯក Luechai Ruddit បានសន្យាថានឹងបង្កើនបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យភាគីទាំងពីរអនុវត្តិការយាមល្បាតរួមជាច្រើនថែមទៀត និងដោះស្រាយឲ្យបានទាន់ពេលវេលាសំរាប់កាលៈទេសៈដែលអាចកើតមានឡើងផងដែរ៕