(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧត្តមសេនីយ៍ឯក Ngo Xuan Lich ប្រធានស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម គណៈប្រតិភូជាន់ ខ្ពស់នៃក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយនាយឧត្តម
សេនីយ៍ នាងផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិបាន អញ្ជើញមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧កញ្ញាឆ្នាំ
២០១៥។ នាព្រឹកថ្ងៃទី១៤កញ្ញា ឧត្តមសេនីយ៍ឯក Ngo Xuan Lich បានមាន
ជំនួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ នាងផាត។ នៅជំនួបនេះ ភាគីទាំង
ពីរបានផ្លាស់ប្តូរទស្សនអំពីស្ថានភាព ពិភពលោក តំបន់ ស្ថានភាពនៅប្រទេស
នីមួយៗ និងបញ្ហាដែលភាគីទាំងពីរ មានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំង
ពីរ ក៏បានឯកភាពអំពីទិសដៅ សហប្រតិបត្តិការចុងឆ្នាំ២០១៥និងនាពេលអនាគត់។
ក្នុងថ្ងៃដដែល ក្នុងការទទួលជួបជាមួយនាយឧត្តមសេនីយ៍នាងផាតមកសម្តែង
ការគួរសម នាយ ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាម បានអះអាងថា ដំណើរទស្សនកិច្ចនេះរបស់គណៈប្រតិភូធ្វើឲ្យស៊ីជំរៅ ថែមទៀតនូវទំនាក់ទំនងរវាងកងទ័ពប្រជាជននៃប្រទេសទាំងពីរតាមទិសស្លោក មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងរឹងមាំយូរអង្វែង៕