កងទ័ពប្រេស៊ីលសន្យាធានាស្ថិរភាពប្រទេសជាតិ

Chia sẻ

(VOVworld) - នាថ្ងៃទី ២៥ មិនា មេបញ្ជាការកងទ័ពប្រេស៊ីល
 ឧត្តមសេនីយ៍ Eduardo Vilas Boas បានសន្យាថា៖
 កងទ័ពនឹងធានារក្សាស្ថិរភាពរបស់ប្រទេសជាតិក្នុង
កាលៈទេសៈប្រទេសអាមេរិកឡាទីននេះកំពុង
ប្រឈមមុខនឹងវិបត្តិនយោបាយ។ 

កងទ័ពប្រេស៊ីលសន្យាធានាស្ថិរភាពប្រទេសជាតិ  - ảnh 1
កងទ័ពប្រេស៊ីលសន្យាធានាស្ថិរភាពប្រទេសជាតិ (Image: VNA)


(VOVWorld) - នាថ្ងៃទី ២៥ មិនា មេបញ្ជាការកងទ័ពប្រេស៊ីល
ឧត្តមសេនីយ៍ EduardoVilas Boas បានសន្យាថា៖ កងទ័ពនឹងធា
នារក្សាស្ថិរភាពរបស់ប្រទេសជាតិក្នុងកាលៈទេសៈប្រទេសអាមេរិកឡា
ទីននេះកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន
សារព័ត៌មាន ឧត្តមសេនីយ៍ Vilas Boas បានលើកច្បាស់ថា៖ កងទ័ព
នឹងបន្តរួម ចំណែកក្នុងការរក្សាស្ថិរភាពប្រទេសជាតិ ក្នុងរយៈពេល
សមត្ថកិច្ចស្វែងរកវិធានការដោះស្រាយវិបត្តិនាបច្ចុប្បន្ន។ សេចក្តីប្រ
កាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីប្រធានាធិបតីប្រេស៊ីល
 លោកស្រី Dilma Roussefs បានចាត់ទុកថា៖ រាល់ឧបាយកលផ្តួល
រំលំលោកស្រីដែលគ្មានមូលដ្ឋានគតិយុត្តសុទ្ធតែជាការធ្វើរដ្ឋប្រហារ។
លោកស្រីក៏បានថ្កោលទោសភាគីប្រឆាំងដែលកំពុងកនប្រើប្រាស់
វិធានការហ្វាស៊ីសដើម្បីផ្តួលរំលំប្រធានាធិបតីកាន់អំណាចស្របច្បាប់៕

ប្រតិកម្មទៅវិញ