កងទ័ព Burkina Faso ដណ្តើមបានសិទ្ធិគ្រប់គ្រងប្រទេសជាតិបន្ទាប់ពីការប៉ះទង្កិច

Chia sẻ
(VOVworld) – នាព្រឹកព្រលឹម ថ្ងៃទី ៣១ តុលា (តាមម៉ោងហាណូយ)
 កងទ័ព Burkina Faso បានប្រកាសរំសាយរដ្ឋាភិបាលនិងរដ្ឋសភា
 ព្រមទាំង បង្កើតស្ថាប័នគ្រប់គ្រង ប្រទេសជាតិជាបណ្តោះអាសន្ន។

កងទ័ព Burkina Faso ដណ្តើមបានសិទ្ធិគ្រប់គ្រងប្រទេសជាតិបន្ទាប់ពីការប៉ះទង្កិច - ảnh 1
កងទ័ព Burkina Faso ដណ្តើមបានសិទ្ធិគ្រប់គ្រងប្រទេសជាតិបន្ទាប់ពីការប៉ះទង្កិច (Image: VNA)

(VOVworld) – នាព្រឹកព្រលឹម ថ្ងៃទី ៣១ តុលា (តាមម៉ោងហាណូយ) កងទ័ព Burkina
Faso បានប្រកាសរំសាយរដ្ឋាភិបាលនិងរដ្ឋសភា ព្រមទាំង បង្កើតស្ថាប័នគ្រប់គ្រង ប្រទេសជាតិជាបណ្តោះអាសន្ន។ ក្នុងសេចក្តីប្រកាសដែលត្រូវបាននាំចេញនៅសម័យ ប្រជុំជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន ឧត្តមសេនីយ៍ Honore Traore បានសង្កត់ធ្ងន់ថា ៖ក្បាលម៉ាស៊ីនដឹកនាំបណ្តោះអាសន្ននេះនឹងមានការទទួលខុសត្រូវដឹកនាំប្រទេសជាតិ
ក្នុងរយៈពេល ១២ ខែ​ ដល់ពេលណាបណ្ដាការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីត្រូវបាន
រៀបចំឡើង។ សេចក្តីប្រកាសពោលខាងលើរបស់កងទ័ព  Burkina Faso ត្រូវបាន
នាំចេញ បន្ទាប់ពី ប្រធានាធិបតីនៃប្រទេសនេះ លោក Blaise Compaore បាន អនុវត្តបទស្ថានភាពបន្ទាន់ក្នុងទូទាំងប្រទេសដោយសារសភាពការណ៍អំពើហឹង្សារ
បានផ្ទុះឡើង។ មុននោះ បាតុកររាប់ពាន់នាក់បានវាយប្រហារទៅលើអាគាររដ្ឋសភា
នៃប្រទេសនេះសំដៅប្រឆាំងជំទាស់ផែនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអនុញ្ញត្តិ
ឲ្យប្រធានាធិបតី Compaore អាចអូសបន្លាយរយៈពេលកាន់អំណាចរបស់ខ្លួន៕  

ប្រតិកម្មទៅវិញ