កងកំលាងប៉ះបោស៊ីរីបាញ់កាំភ្លើងត្បាល់ទៅលើវិមានប្រធានាធិបតីនិងព្រលានយន្តហោះអន្តរជាតិ Damacus

Chia sẻ

(VOVworld) – នាថ្ងៃទី ១៨ មិនា កងកំលាងប៉ះបោស៊ីរី
បានបាញ់កាំភ្លើងត្បាល់ ទៅលើវិមានប្រធានាធិបតីនិង
ព្រលានយន្តហោះអន្តរជាតិ Damacus ដែលគូសសម្គាល់
២ ឆ្នាំ ការប៉ះបោប្រឆាំងនឹងរដ្ឋអំណាចរបស់ប្រធានាធិបតី
ស៊ីរី លោក Bashar Al-Assad បានផ្ទុះឡើង។ 

(VOVworld) – នាថ្ងៃទី ១៨ មិនា កងកំលាងប៉ះបោស៊ីរីបានបាញ់កាំភ្លើងត្បាល់ទៅលើ
វិមានប្រធានាធិបតីនិងព្រលានយន្តហោះអន្តរជាតិ Damacus ដែលគូសសម្គាល់ ២ ឆ្នាំ ការប៉ះបោប្រឆាំងនឹងរដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar Al-Assad បាន
ផ្ទុះឡើង។ ទីភ្នាក់ងារសារព័ត៌មានជាតិស៊ីរី SANA បានឲ្យ ដឹងថា៖ ការបាញ់កាំភ្លើង
ត្បាល់ពោលខាងលើបានធ្វើឲ្យមនុស្សចំនួន ២ នាក់ ត្រូវស្លាប់និងជនស៊ីវិលជាច្រើន
នាក់ទៀតរងរបួស។ ការវាយប្រហារនេះបានផ្ទុះឡើង បន្ទាប់ពី សម្ព័ន្ធភាពជាតិប្រឆាំង
ស៊ីរីបានរៀបចំសន្និសីទបង្កើតរដ្ឋាភិបាលជាបណ្តោះអាសន្ន នៅទីក្រុង Istabul ទួគី នា
ថ្ងៃទី ១៧ មិនា។ លោក Ghassan Hitto ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលជាបណ្ដោះអាសន្នរបស់ កំលាំងប៉ះបោ។ ប៉ុន្តែ ភាគីប្រឆាំងស្នូលនៅស៊ីរីបាន
បដិសេធការបង្កើត រដ្ឋាភិបាលនិរទេសនិងចាត់ទុកថា៖កាយវិការពោលខាងលើនឹង
រារាំងរាល់ការខំប្រឹងប្រែងដោះស្រាយវិបត្តិនៅស៊ីរីរបស់ប្លុកអារ៉ាប់និងសហគមន៍
អន្តរជាតិ។ បណ្ដាប្រទេសជិតខាងក៏បានសម្តែងនូវការព្រួយបារម្មហ៍ចំពោះការដែល
ជំលោះនៅស៊ីរី អាចរីករាយដាល នៅបណ្ដាប្រទេសនេះ៕

កងកំលាងប៉ះបោស៊ីរីបាញ់កាំភ្លើងត្បាល់ទៅលើវិមានប្រធានាធិបតីនិងព្រលានយន្តហោះអន្តរជាតិ Damacus - ảnh 1
កងកំលាងប៉ះបោស៊ីរីបានបាញ់កាំភ្លើងត្បាល់ ទៅលើវិមានប្រធានាធិបតីនិងព្រលានយន្តហោះអន្តរជាតិ Damacus (Image: Internet)


ប្រតិកម្មទៅវិញ