កងកម្លាំង​ថែរក្សាសន្តិសភាព​នៃអង្គការសហប្រជាជាតិ​ជួយឧបត្ថម្ភ​បណ្ដា​ប្រទេស​ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបើកចំហតាមរយៈប្រព័ន្ធវីដេអូស្ដីពីសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19។
កងកម្លាំង​ថែរក្សាសន្តិសភាព​នៃអង្គការសហប្រជាជាតិ​ជួយឧបត្ថម្ភ​បណ្ដា​ប្រទេស​ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 - ảnh 1 កងកម្លាំងថែរក្សាសន្តិសភាពនៃអង្គការសហប្រជាជាតិ (រូបថត៖ អង្គការសហប្រជាជាតិ)

នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិបាន វាយ តម្លៃខ្ពស់ចំពោះរាល់ការរួម ចំណែករបស់ក្រុមបេសកកម្ម ថែរក្សា សន្តិភាពក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺរាតត្បាតនោះ បណ្ដាប្រទេសបានស្នើឲ្យក្រុមបេសកកម្មផ្តោតលើអាទិភាពមួយចំនួន ដែលក្នុងនោះរួមមានកិច្ចការពារជនស៊ីវិល បង្កើនការយល់ដឹង ចែករំលែកព័ត៌មាន ធានាឱ្យមានការចូលរួមរបស់ស្ត្រី ធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់កងកម្លាំងរក្សាសន្តិភាព និងគោរពតាមបទបញ្ញត្តិស្តីពីតម្លាភាពព័ត៌មាន និងវិន័យរបស់កងកម្លាំងថែរក្សាសន្តិភាព។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបាន
សង្កត់ធ្ងន់លើគោលការណ៍ដែលត្រូវគោរពក្នុងការ ធ្វើសកម្មភាពរក្សាសន្តិភាព ក្នុងបរិបទដ៏ពិសេសនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ លោក  Dang Dinh Quy ក៏បានផ្តោតសំខាន់ទៅលើភាពចាំបាច់ក្នុងកិច្ចការពារនិងបង្កលក្ខណៈងាយស្រួលសម្រាប់កងកម្លាំងថែរក្សាសន្តិភាពជាស្ត្រី ក៏ដូចជាបង្កើនការចូលរួមរបស់ស្ត្រីនិយាយដោយឡែកក្នុងដំណើរការរាក្សាសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ