World Cup នារី ២០២៣៖ ក្រុមធំៗប្រឈមនឹងការលំបាក

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ២៣ កក្កដា ការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣ (Women's World Cup ២០២៣) ដែលធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានប្រព្រឹត្តទៅប្រកួតចំនួន ៤ ក្នុងពូល។ ពោលគឺ ពូល G៖ ស៊ុយអែត - អាហ្វ្រិកខាងត្បូង ២-១; ពូល E៖ ហូឡង់ ព័រទុយហ្គាល់ ១-០; ពូល F៖ បារាំង Jamaica ០-០; ពូល D៖ អង់គ្លេស - ហៃទី ១ - ០។

ដោយត្រូវជួបក្រុម Jamaica លំដាប់ទី ៤៣ នៅលើពិភពលោក ក្រុមបារាំងដែលមានកម្លាំងខ្លាំងបានបង្ហាញពីការលេងដ៏ជាប់គាំង ដោយហេតុនេះទទួលយកការបែង ចែកពិន្ទុ ០-០។ ជាមួយនឹងស្ទីលនៃការទាត់ផ្អែកលើល្បឿន និងខ្សែការពារបានល្អ ក្រុម Jamaica បានទប់ស្កាត់ស្ថានការណ៍វាយប្រហារពីក្រុមបារាំងយ៉ាងមានប្រសិទ្ធភាព។ Jamaica មិនមានការការពារអកម្មទេហើយមិនស្ទាក់ស្ទើរក្នុងការឡើងខ្សែប្រយុទ្ធនៅពេលឱកាសកើតឡើង។

ស៊ុយអែតបានយកឈ្នះយ៉ាងលំបាកក្នុងលទ្ធផល ២-១ លើគូប្រកួតដែលមានចំណាត់ថ្នាក់ទាបជាង ៥១កាំ គឺអាហ្វ្រិកខាងត្បូង ក្នុងការប្រកួតបើកឆាក។ ហូឡង់ក៏ពិបាកក្នុងការយកឈ្នះព័រទុយហ្គាល់ ១-០ ដែរ។

ជួបជាមួយក្រុមនារី Haitian ជាលើកដំបូងក្នុង World Cup កីឡាករនារីអង់គ្លេសត្រូវប្រឹងប្រែងយ៉ាងខ្លាំងដើម្បីយកឈ្នះ ដោយសារការស៊ុតបញ្ចូលទីតែមួយគត់របស់ Stanway លើបាល់ពិន័យ ១១ ម៉ែត្រ៕

ប្រតិកម្មទៅវិញ