WHO ព្រមានថា Omicron និង Delta រួមគ្នាបង្កជា "រលកយក្សស៊ូណាមិ" នៃករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា "រលកយក្សស៊ូណាមិ" នៃជំងឺកូវីដ ១៩ កំពុងសំរុកចូល ខណៈពេលដែលវីរុសបំប្លែងខ្លួន Delta និង Omicron នៃវីរុស SARS-CoV-2 បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស។
WHO ព្រមានថា Omicron និង Delta រួមគ្នាបង្កជា "រលកយក្សស៊ូណាមិ" នៃករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VNA)

យោងតាមគហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ៣០ ធ្នូ (ម៉ោង UTC) នៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ២៨៤,៤ លាននាក់ និងមានករណីស្លាប់ជាង ៥,៤៣ លាននាក់។

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា "រលកយក្សស៊ូណាមិ" នៃជំងឺកូវីដ ១៩ កំពុងសំរុកចូល ខណៈពេលដែលវីរុសបំប្លែងខ្លួន Delta និង Omicron នៃវីរុស SARS-CoV-2 បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស។

ប្រមុខ WHO បានថ្លែងដូច្នេះ ក្នុងបរិបទ ដែលមានប្រទេសកាន់តែច្រើនបានកត់ត្រាចំនួនករណីឆ្លងជំងឺថ្មីខ្ពស់ ដែលមិនធ្លាប់មានតាំងពីពេលជំងឺរាតត្បាតបានផ្ទុះឡើង។

ជាក់ស្ដែង គិតត្រឹមថ្ងៃទី ២៨ ធ្នូ អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាមធ្យមនៅ គឺជាង ២៦៥ ពាន់ករណី ក្នុងរយៈពេល ៧ ថ្ងៃកន្លងទៅ។

នៅអឺរ៉ុប ចក្រភពអង់គ្លេស និងបារាំងក៏បានកត់ត្រាចំនួនករណីឆ្លងជំងឺកូវីដ ថ្មីខ្ពស់បំផុតតាំងពីមុនមក។ ជាក់ស្ដែងបារាំងបានរកឃើញករណីឆ្លងជំងឺជាង ២០ ម៉ឺននាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។ ទន្ទឹមនឹងនេះ ត្រឹមថ្ងៃទី ២៩ ធ្នូ ចក្រភពអង់គ្លេសបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៨៣ ពាន់ករណីផងដែរ៕

ប្រតិកម្មទៅវិញ