អគ្គនាយកនៃអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (រូបថតៈ TTXVN) |
ថ្លែងនៅក្នុងសន្និសីទកាសែត តាមប្រព័ន្ធវីដេអូមួយ អគ្គនាយកនៃអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា នេះគឺជាការឈឺចាប់និងការបាត់បង់ដ៏ធំធេងរបស់ពិភពលោក ប៉ុន្តែ “នៅតែមានកាំរស្មីពណ៌បៃតងនៃក្តីសង្ឃឹម ហើយវាមិនដែលយឺតពេលទេ សម្រាប់ការរុញថយក្រោយជំងឺរាតត្បាតសកលនេះ”។ លោក Tedros ក៏បានសង្កត់ធ្ងន់ថា លើពិភពលោក មានភាពខុសគ្នាខ្លាំងរវាងគោលដៅផ្តល់ថវិកាសម្រាប់យន្តការ ដើម្បីបង្កើនលទ្ធភាពទទួលបាននូវឧបករណ៍សុខាភិបាលឆ្លើយតបនឹងកូវីដ ១៩ (ACT) និងថវិកាហិរញ្ញវត្ថុដែលប្រទេសនានាបានសន្យាឧបត្ថម្ភ។ យ៉ាងណាមិញ រយៈពេល ៣ ខែខាងមុខ គឺជារយៈពេលដ៏សំខាន់មួយ សម្រាប់ការពង្រីក ACT លើទ្រង់ទ្រាយសកល។ ទោះយ៉ាងណាក៏ដោយ ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសនេះ បណ្តាប្រទេសនានាចាំបាច់ត្រូវផ្តល់មូលនិធិយ៉ាងសកម្មដល់គំនិតផ្តួចផ្តើម ACT និងផ្តល់អាទិភាពដល់ការប្រើប្រាស់ឧបករណ៍ថ្មីៗ៕