WHO និងប្លុក​វិបុលភាពរួមបាន​ប្តេជ្ញា​ ជួយ​ឧបត្ថម្ភ​វ៉ាក់សាំងបង្ការ​កូវីដ-១៩​ សម្រាប់បណ្តា​ប្រទេសក្រីក្រ

Chia sẻ
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៨ ខែកុម្ភៈ (ម៉ោងUTC) នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួនជិត ៣៩៨ លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួនជិត ៥,៧៧លាននាក់។
WHO និងប្លុក​វិបុលភាពរួមបាន​ប្តេជ្ញា​ ជួយ​ឧបត្ថម្ភ​វ៉ាក់សាំងបង្ការ​កូវីដ-១៩​ សម្រាប់បណ្តា​ប្រទេសក្រីក្រ - ảnh 1

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកពិភពលោកបានកត់ត្រាករណីឆ្លងជំងឺថ្មីចំនួនជាង ១,៧៦ លាននាក់ និងមានករណីស្លាប់ចំនួនជាង ៧,៩០០នាក់។ រុស្ស៊ីជាប្រទេសដែលមានចំនួនករណីឆ្លងកូវីដ-១៩ថ្មីច្រើនជាងគេ ខណៈពេលដែលឥណ្ឌាមានចំនួនករណីស្លាប់ច្រើនបំផុត។

ក្នុងបរិបទនេះ អង្គការសុខភាពពិភពលោក(WHO) និងប្លុកវិបុលភាពរួម( Commonwealth ) នៅថ្ងៃទី ៧ ខែកុម្ភៈ បានធ្វើការប្តេជ្ញាដោយធានាថា ប្រទេសតូចៗដែលងាយរងគ្រោះនឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ តាមនោះជួយឲ្យប្រទេសទាំងនេះស្តារសេដ្ឋកិច្ចឡើងវិញ។ ក្នុងជំនួបនៅទីក្រុងហ្សឺណែវ (ស្វីស) រវាងប្រមុខប្លុកវិបុលភាពរួម លោកស្រី Patricia Scotland និងអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជួយបញ្ចប់ជំងឺររាតត្បាត និងប្រយុទ្ធប្រឆាំងនឹងវិសមភាពវ៉ាក់សាំង។ អនុស្សរណៈនៃការយោគយល់គ្នាក៏បានផ្តោតសំខាន់លើការលើកកម្ពស់ តម្លៃសុខាភិបាលរួម និងសុខាភិបាលសកល ការពង្រឹងសន្តិសុខផ្នែកសុខាភិបាល និងការផ្លាស់ប្តូរថ្មី ច្នៃប្រឌិតការយល់ដឹងសកលផងដែរ៕

ប្រតិកម្មទៅវិញ