WHO ៖ ក្រុមប្រទេសក្រីក្របំផុតលើពិភពលោកអាចទទួលបានវ៉ាក់សាំង ចាប់ពីចុងខែមករាឆ្នាំ ២០២១

Chia sẻ
(VOVWORLD) - បច្ចុប្បន្ននេះ កម្មវិធីចាក់វ៉ាក់សាំងត្រូវបានអនុវត្តនៅតាមប្រទេសអ្នកមានជាងគេនៅលើពិភពលោកដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងបណ្តាប្រទេសសហភាពអឺរ៉ុប។
WHO ៖ ក្រុមប្រទេសក្រីក្របំផុតលើពិភពលោកអាចទទួលបានវ៉ាក់សាំង ចាប់ពីចុងខែមករាឆ្នាំ ២០២១ - ảnh 1ការសិក្សាអំពីការចាក់វ៉ាក់សាំង (រូបថត៖ AFP / TTXVN)

កាលពីថ្ងៃទី ៧ ខែមករា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ក្រុមប្រទេសក្រីក្របំផុតលើពិភពលោកអាចនឹងចាប់ផ្ដើមទទួលបានវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងអំឡុងពេលពីចុងខែមករាដល់ពាក់កណ្តាលខែ ខែកុម្ភៈឆ្នាំ ២០២១ ។ យោងតាមនាយិការកម្មវិធីចាក់ថ្នាំបង្ការរបស់អង្គការសុខភាពពិភពលោក លោកស្រី Kate O'Brien បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្មវិធីចាក់វ៉ាក់សាំងត្រូវបានអនុវត្តនៅតាមប្រទេសអ្នកមានជាងគេនៅលើពិភពលោកដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងបណ្តាប្រទេសសហភាពអឺរ៉ុប។ លោកស្រី Kate O'Brien បន្ថែមថា កម្មវិធី COVAX - យន្តការអភិក្រមវ៉ាក់សាំងពិភពលោកទទួលបានកិច្ចព្រមព្រៀងនានា ដើម្បីធានាថា វ៉ាក់សាំងចំនួន ២ ពាន់លានដូស ហើយវ៉ាក់សាំងដំបូងបង្អស់ក្នុងចំណោមវ៉ាក់សាំងទាំងនេះ នឹងត្រូវបានចែកចាយនៅក្នុងប៉ន្មានសប្តាហ៍ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ