VOV និង VFF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងរដូវកាល Futsal ថ្នាក់ជាតិឆ្នាំ ២០២៣ (រូបថត៖ VOV) |
វិលត្រលប់មកវិញបន្ទាប់ពីរយៈពេល១ឆ្នាំដែលមិនបានរៀបចំ ដោយសារតែរង ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ព្រឹត្តិការណ៍ Futsal ថ្នាក់ជាតិឆ្នាំ ២០២២ គឺជាឆ្នាំទី ៦ ដែល VFF បានសម្របសម្រួលជាមួយ VOV ដើម្បីរៀបចំដោយមានការសហការពី ម្ចាស់ឧបត្ថម្ភពេជ្រ HDBank។ ប្រការនេះបានបន្តបង្កើតការផ្សព្វផ្សាយដ៏ខ្លាំងសម្រាប់ Futsal ដល់ទស្សនិកជនទូទាំងប្រទេស។ លោក Tran Anh Tu អនុប្រធានទទួលបន្ទុកជំនាញ VFF បានឲ្យដងថា៖ “បន្ទាប់ពីរយៈពេល៦ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាង VFF និង VOV ក្រុមជម្រើសជាតិ Futsal វៀតណាមក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការរៀបចំការប្រកួតនេះ។ ក្នុងពិធីចុះហត្ថលេខាថ្ងៃនេះ ភាគីទាំងសងខាងបានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ រៀបចំការប្រកួត ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវពានរង្វាន់ពីប្រព័ន្ធផ្សព្វផ្សាយ និងរូបភាព ដើម្បីធ្វើឱ្យពានរង្វាន់កាន់តែប្រកបដោយវិជ្ញាជីវៈជាង ហើយក្រុមជម្រើសជាតិមានកីឡាករល្អៗជាច្រើនក្នុងគោលបំណងប្រកួត World Cup លើកទី៣”។
បន្តតាមសមិទ្ធិផលនោះ នៅឆ្នាំ ២០២៣ ក្រៅពីការសម្របសម្រួលជាមួយ VFF រៀបចំការប្រកួត Futsal ជាតិឆ្នាំ ២០២៣ VOV នឹងបន្តជាមួយ VFF គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសមាគមនិស្សិតវៀតណាម ដើម្បីអនុវត្តការងារសម្របសម្រួលនាពេលឆាប់ៗខាងមុខ។ រង្វាន់ Futsal ដាច់ដោយឡែកសម្រាប់សិស្សនៅក្នុងតំបន់ Tay Nguyen។ ពេលវេលារំពឹងទុកគឺពាក់កណ្តាលខែមេសា ឬខែឧសភា ឆ្នាំ ២០២៣៕