V.I.Lenin - អ្នកបង្កើតមនោគមវិជ្ជា អគ្គមគ្គុទេសមានទេពកោសល្យលើស លុបរបស់វណ្ណៈកម្មករ ពលករនិងបណ្ដាប្រជាជាតិដែលត្រូវសង្កត់សង្កិនទូទាំងពិភពលោក

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១៥០ទិវាកំណើតរបស់អគ្គមគ្គុទេសលោក Vladimir Ilich Lenin (ថ្ងៃទី២២ មេសា ឆ្នាំ១៨៧០-ថ្ងៃទី២២ មេសា ឆ្នាំ២០២០) កាសែតវៀតណាម ក្នុងច្បាប់ចេញនាថ្ងៃទី២២ មេសា បានចុះផ្សាយអត្ថបទសរសេរជាច្រើនស្ដីពីការរួមវិភាគទានរបស់លោក Lenin ចំពោះវណ្ណៈកម្មករ ពលករទូទាំងពិភពលោក។
V.I.Lenin - អ្នកបង្កើតមនោគមវិជ្ជា អគ្គមគ្គុទេសមានទេពកោសល្យលើស លុបរបស់វណ្ណៈកម្មករ ពលករនិងបណ្ដាប្រជាជាតិដែលត្រូវសង្កត់សង្កិនទូទាំងពិភពលោក - ảnh 1លោក Lenin ថ្លែងសុន្ទរកថានៅទីលានក្រហម ទីក្រុងម៉ូស្គូ កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ១៩១៨ (រូបថត៖ ឯកសារ/TTXVN) 

ក្នុងអត្ថបទសរសេរលើកាសែត Nhan dan (ប្រជាជន) ដោយចំណង ជើងថា “V.I.Lenin - អ្នកបង្កើតមនោគមវិជ្ជា អគ្គមគ្គុទេសមានទេពកោសល្យ លើសលុបរបស់វណ្ណៈកម្មករ ពលករ និងបណ្ដាប្រជាជាតិដែលត្រូវសង្កត់សង្កិន ទូទាំងពិភពលោក” ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong បានអះអាងថា ដោយការធ្វើសកម្មភាពបដិវត្តន៍អស់មួយជីវិត លោក V.I.Lenin បានបន្សល់ទុកជូនមនុស្សលោកនូវបេតិកភ័ណ្ឌដ៏ស្ដុកស្ដ មមួយ។ នោះគឺបេតិកភ័ណ្ឌដ៏ថ្លៃថ្លាអំពីមនោគមវិជ្ជានិងទ្រឹស្ដី គឺគំរូសីលធម៌ ដ៏ខ្ពង់ខ្ពស់របស់អ្នកកុម្មុយនិស្តពិតប្រាកដ ដែលបានលះបង់អស់មួយជីវិត សម្រាប់បុព្វហេតុតស៊ូរំដោះប្រជាជាតិ រំដោះវណ្ណៈនិងរំដោះមនុស្សជាតិឲ្យរួចផុត ពីនឹមសង្កត់សង្កិននិងទាសភាព។ ចំពោះប្រទេសវៀតណាមវិញ ទ្រឹស្តីរបស់ លោក Lenin និយាយដោយឡែកក៏ដូចជារបស់លទ្ធិ Marx-Lenin និយម និយាយរួម ជានិច្ចកាលតម្រង់ទិសសម្រាប់ប្រជាជាតិវៀតណាមឆ្ពោះទៅរក ជ័យជំនះដ៏មហិមារក្នុងបដិវត្តន៍ ក៏ដូចជាក្នុងបុព្វហេតុកសាង ការពារនិង ផ្លាស់ប្ដូរថ្មីមាតុប្រទេសផងដែរ។

ក្នុងឱកាសនេះដែរ កាសែត Quan doi nhan dan (កងទ័ពប្រជាជន) បានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា “V.I.Lenin ជាមួយបុព្វ ហេតុផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិ” ក្នុងនោះអះអាងថា គោល នយោបាយសេដ្ឋកិច្ចថ្មី (NEP) របស់លោក V.I.Lenin ស្ដីពីបុព្វហេតុផ្លាស់ប្ដូរ ថ្មី ធ្វើទំនើបកម្ម ឧស្សាហូបនីយកម្មនិងសមាហរណកម្មបានដឹកនាំការយល់ ដឹង ការត្រិះរិះរបស់បក្សកុម្មុយនិស្តនិងប្រជាជនវៀតណាមក្នុងអន្តរកាល ឈានឡើងលទ្ធិសង្គមនិយម ដែលសំខាន់បំផុត គឺគោលមាគ៌ាអភិវឌ្ឍសេដ្ឋ កិច្ចរបស់ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណោះទេ NEP ថែមទាំងត្រូវបានបក្ស កុម្មុយនិស្តវៀតណាមអភិវឌ្ឍឡើងកំពស់ថ្មីនោះគឺការអភិវឌ្ឍសេដ្ឋកិច្ច ទីផ្សារទំនើបនិងសមាហរណកម្មអន្តរជាតិ សំដៅឆ្ពោះទៅរកគោលដៅ “ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និង អារិយ្យធម៌” ទៀតផង៕

ប្រតិកម្មទៅវិញ