អគ្គនាយកVietravel Airlines លោក Vu Duc Bien ថ្លែងមតិក្នុងពិធីបើកផ្លូវហោះហើរថ្មីរវាងទីក្រុងហូជីមិញ- Quy Nhon ។ |
នេះគឺជារបត់ដ៏សំខាន់មួយ ដែលបានគូសសញ្ញាការចាប់ផ្តើមឡើងវិញរបស់ក្រុមហ៊ុន បន្ទាប់ពីរយៈពេលយ៉ាងយូរ ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។ ថ្លែងមតិក្នុងពិធីនេះ ថ្នាក់ដឹកនាំទីក្រុង Qui Nhon បានវាយតម្លៃខ្ពស់ ចំពោះតួនាទីឈានមុខ របស់ក្រុមហ៊ុនអាកាសចរណ៍-ទេសចរណ៍នានា ជាពិសេសគឺ Vietravel Airlines ក្នុងការតភ្ជាប់គោលដៅទេសចរណ៍ដ៏ល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ រវាងបណ្តាទីក្រុងសេដ្ឋកិច្ចឈានមុខគេនៅទូទាំងប្រទេស។ អគ្គនាយកក្រុមហ៊ុន Vietravel Airlines លោក Vu Duc Bien បានសង្កត់ធ្ងន់ថា ជាមួយនឹងសកម្មភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការ ក៏ដូចជាការបណ្តុះបណ្តាលគុណភាពសេវាកម្ម Vietravel Airlines បានត្រៀមខ្លួនជាស្រេច ដើម្បីឈានចូលដំណាក់កាលធម្មតាថ្មី ក្នុងការដណ្តើមយកទីផ្សារអាកាសចរណ៍វៀតណាម និងក្នុងតំបន់។
ក្នុងដំណាក់កាលធម្មតាថ្មី Vietravel Airlines នឹងរក្សាផ្លូវហោះហើរទាំងនេះ ដោយមានជើងហោះហើរចំនួន ១ ជើងក្នុងមួយថ្ងៃ៕