ថ្លែងនៅក្នុងកិច្ចប្រជុំនោះ អគ្គលេខាធិការរងអ.ស.ប ទទួលបន្ទុកនយោបាយនិងការកសាងសន្តិភាព លោកស្រី Rosemary DiCarlo បានព្រមានពីការវាយប្រហារកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា ហើយបានដាស់តឿនឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីកាត់បន្ថយភាពតានតឹង។
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសនៅក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ រូបថត៖ TTXVN |
លោកស្រី Rosemary បានឲ្យដឹងថា អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានព្រមានម្តងហើយម្តងទៀតអំពីហានិភ័យនៃការកើនឡើងភាពតានតឹងផ្នែកយោធា និងការវាយតម្លៃខុសឆ្គង ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលបានរុញច្រានតំបន់នេះចូលក្នុង "ភ្លើងឆាបឆេះ"។ យោងតាមមន្ត្រីអ.ស.បរូបនេះ ការវាយប្រហារបានកើតឡើងស្ទើរតែរៀងរាល់ថ្ងៃនៅទូទាំងមជ្ឈិមបូព៌ា ក្នុងនោះ មានការវាយប្រហារចំនួន ១៦៥ លើក ទៅលើទីតាំងរបស់សហរដ្ឋអាមេរិកក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលបង្កឱ្យមានយុទ្ធនាការឆ្លើយតបតាមជើងអាកាសរបស់អាមេរិក ទៅក្នុងប្រទេសទាំងពីរនេះ។
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំអ.ស.ប លោក Zhang Jun បានសង្កត់ធ្ងន់ថា ចំណុចសំខាន់នាច្ចុប្បន្ន គឺមិនទាន់មានបទឈប់បាញ់នៅតំបន់ហ្គាហ្សា នោះទេ ហើយលោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ត្រូវប្តេជ្ញាបន្តប្រដេញតាមគោលដៅរួមគឺធានាស្ថិរភាពក្នុងតំបន់។ រីឯខ្លួនវិញ ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ចក្រភពអង់គ្លេសប្រចាំអ.ស.ប ឯកអគ្គរដ្ឋទូត Barbara Woodward បានប្រកាសថា អង់គ្លេស "គាំទ្រយ៉ាងពេញទំហឹង" រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ រួមទាំងសន្តិភាពនិងសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរីផងដែរ៕