|
ឯកអគ្គរដ្ឋទូត Duong Van Quang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអម UNESCO និងអង្គការ Francophonie (VOV) |
Vovworld-ចំពោះសកម្មភាពរំលោភច្បាប់អន្តរជាតិរបស់ចិន នាថ្ងៃទី៦មិថុនា
អង្គការ Francophonie និងអង្គការ UNESCO បានផ្ញើរកំណត់ទូតជូនគណៈប្រតិភូ
អចិន្ត្រៃយ៍របស់វៀតណាមអមអង្គការនេះ។ កំណត់ទូតទាំងពីរបានសម្ដែងការ ព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការបង្កើនភាពតានតឹងលើសមុទ្រខាងកើត។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅបារាំង ឯកអគ្គរដ្ឋ
ទូត Duong Van Quang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអម UNESCO និង
អង្គការ Francophonie បានសង្កត់ធ្ងន់ថា៖
“នេះជាអង្គការឯកទេសចំនួន២របស់អង្គការសហប្រជាជាតិដោយហេតុនេះ
មិនសូវផ្ដោតទៅលើបញ្ហារស៊ើបនេះណាស់ពិសេសគឺបញ្ហាធំៗដូចជាជំលោះដែន
ដី។ ខ្លឹមសាររបស់កំណត់ទូតទាំងពីរគឺសកម្មសម្ដែងការព្រួយបារម្ភចំពោះភាពតានតឹងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សំណូមពរបណ្ដាភាគីទាក់ទិនដោះស្រាយដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ។ នោះជាប្រការដែលវៀតណាមមាន
បំណង៕”