UN អំពាវនាវ​ឲ្យ​​ជួយឧបត្ថម្ភ​ប្រទេស​ចំនួន​៥២ ដែល​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​បំណុល​

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៥ ខែមីនា នាយកកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner បានអំពាវនាវឱ្យបង្កើនវិធានការជាបន្ទាន់ដើម្បីជួយឧបត្ថម្ភដល់ប្រទេសចំនួន ៥២ ដែលកំពុងប្រឈមមុខនឹងវិបត្តិបំណុល ហើយអាចមានហានិភ័យក្ស័យធន។
UN អំពាវនាវ​ឲ្យ​​ជួយឧបត្ថម្ភ​ប្រទេស​ចំនួន​៥២ ដែល​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​បំណុល​ - ảnh 1រូបផាព៖ Getty Images

នៅក្នុងបទសម្ភាស ន៍មួយនៅខាងក្រៅសន្និសីទលើកទី៥ របស់អង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងដូហា (កាតា) ចាប់ពីថ្ងៃទី ៥-៩ ខែមីនា លោក Achim Steiner បានឲ្យដឹងថា ប្រទេសចំនួន ២៥ ក្នុងចំណោមប្រទេសដែលមានបញ្ហាបំណុលទាំង៥២នេះ កំពុងចំណាយប្រហែល ២០% នៃប្រាក់ចំណូលសាធារណៈ ដើម្បីសងបំណុលតែប៉ុណ្ណោះ។

កាលពីសប្តាហ៍មុន UNDP បានចេញផ្សាយរបាយការណ៍មួយដែលបានអំពាវនាវឱ្យប្រទេសម្ចាស់បំណុលលុបចោល ៣០% នៃបំណុលបរទេសដែលបានកើតឡើងក្នុងឆ្នាំ២០២១ សម្រាប់ខឿនសេដ្ឋកិច្ចចំនួន ៥២ ដែលជួបការលំបាក។ ក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង ៥២នេះ រួមមានអ៊ុយក្រែន ប្រទេសចំនួន២០ នៅសាហារ៉ាខាងត្បូងនៃទ្វីបអាហ្រ្វិក និងប្រទេសចំនួន១០នៅតំបន់អាមេរិកឡាទីន-ការ៉ាប៊ីន។ ប្រាក់បំណុលសរុបពិតជាពិបាកកំណត់ណាស់ ពីព្រោះជាង ៦០% គឺជាបំណុលរបស់ម្ចាស់បំណុលឯកជន៕

ប្រតិកម្មទៅវិញ