អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានសង្កត់ធ្ងន់ថា៖ “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យនៃភាពតានតឹងកើនឡើងបន្ថែមទៀត ក៏ដូចជាផលប៉ះពាល់នៃការឡើងជណ្ដើរនេះទៅលើតំបន់ទាំងមូល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ កុំធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត ដើម្បីសន្តិភាព និងស្ថិរភាពនៅសមុទ្រក្រហម ក៏ដូចជានៅក្នុងតំបន់”។
ផ្សែង និងភ្លើងបានកើនឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអង់គ្លេសសំដៅទៅលើទីតាំងរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
ទាក់ទងនឹងការវាយប្រហារតាមជើងអាកាសរបស់អាមេរិកនិងអង់គ្លេស ទៅលើកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន កាលពីព្រឹកថ្ងៃទី ១២ ខែមករា សាក្សីមួយចំនួនបានបញ្ជាក់ថា មានការបំផ្ទុះនៅមូលដ្ឋានយោធាក្បែរព្រលានយន្តហោះក្នុងរដ្ឋធានី Sanaa និងទីក្រុង Taiz ជាទីក្រុងធំទីបីរបស់ប្រទេសយេម៉ែន មូលដ្ឋានទ័ពជើងទឹកមួយនៅកំពង់ផែសមុទ្រ Hodeidah នៅសមុទ្រក្រហមរបស់យេម៉ែន និងទីតាំងយោធាមួយចំនួននៅក្នុងខេត្ត Hajjah ។ ក្នុងពេលជាមួយគ្នានោះ ក្រុម Houthi បានឲ្យដឹងថា យុទ្ធជនចំនួន ៥ នាក់នៃកងកម្លាំងនេះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសចំនួន ៧៣ លើករបស់អាមេរិកនិងអង់គ្លេស។ មេដឹកនាំ Houthi បានប្តេជ្ញាសងសឹកជាមួយលោកខាងលិចជាមួយនឹងការវាយប្រហារនៅសមុទ្រក្រហម៕