UN ជំរុញការអនុម័តលើ​សន្ធិសញ្ញាការពារបរិស្ថាននៅដែន​​សមុទ្រអន្តរជាតិ

Chia sẻ
(VOVWORLD) - សន្ធិសញ្ញាអន្តរជាតិដំបូងបង្អស់នៅលើពិភពលោកដើម្បីការពារដែនសមុទ្រអន្តរជាតិគ្រោងនឹងត្រូវបានអនុម័តនៅអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ (១៩ មិថុនា) ជាការបោះជំហានដ៏សំខាន់សម្រាប់សន្ធិសញ្ញាស្តីពីបរិស្ថាននេះ បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេល១៥ឆ្នាំ។ 
UN ជំរុញការអនុម័តលើ​សន្ធិសញ្ញាការពារបរិស្ថាននៅដែន​​សមុទ្រអន្តរជាតិ - ảnh 1រូបភាព៖ AFP/TTXVN

សន្ធិសញ្ញានេះនឹងបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ពង្រីកការការពារបរិស្ថានទៅដែនសមុទ្រអន្តរជាតិ ដែលគ្របដណ្តប់ ៦០% នៃមហាសាគរពិភពលោក។ នាយិកាក្រុមមហាសាគរនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ(IUCN) លោកស្រី Minna Epps បានសង្កត់ធ្ងន់ថា "នេះជាជំហានប្រវត្តិសាស្រ្ត" ពិសេស ដោយមានពេលវេលានិងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ការឯកភាពគ្នា។

បន្ទាប់ពីការពិភាក្សាអស់រយៈពេល ១៥ ឆ្នាំ និងការចរចាជាផ្លូវការរយៈពេល ៤ ឆ្នាំ ក្នុងខែមីនាកន្លងទៅ បណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិបានយល់ព្រមលើឯកសារនៃសន្ធិសញ្ញានេះ។ បន្ទាប់ពីត្រូវបានអង្គការសហប្រជាជាតិអនុម័តនោះ សន្ធិសញ្ញានេះត្រូវបានអនុម័តដោយប្រទេសសមាជិកអង្គការសហប្រជាជាតិយ៉ាងតិច ៦០ប្រទេសដើម្បីអាចចូលជាធរមាន៕

ប្រតិកម្មទៅវិញ