UN Women ជួយឧត្ថម្ភទឹកប្រាក់ប្រមាណ ១,៤ ពាន់លាន​ដុង​សម្រាប់​ក្រុមគ្រួសារ​ក្រីក្រចំនួន ៦០០ គ្រួនៅ ខេត្ត Lao Cai

Chia sẻ
(VOVWORLD) - ខេត្ត Lao Cai គឺជាខេត្តមួយ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើងកំរិតកំណើនបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែ ចំនួនភ្ញៀវទេសចរបានថយចុះ។
UN Women ជួយឧត្ថម្ភទឹកប្រាក់ប្រមាណ ១,៤ ពាន់លាន​ដុង​សម្រាប់​ក្រុមគ្រួសារ​ក្រីក្រចំនួន ៦០០ គ្រួនៅ ខេត្ត Lao Cai - ảnh 1 UN Women ជួយឧត្ថម្ភទឹកប្រាក់ប្រមាណ ១,៤ ពាន់លានដុងសម្រាប់ក្រុមគ្រួសារក្រីក្រចំនួន ៦០០ គ្រួនៅ ខេត្ត Lao Cai (រូបថត៖ Vietnam+)

ក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារជនជាតិភាគតិចចំនួន ៦០០ គ្រួនៅឃុំចំនួន ៤ គឺ Y Ti, Pa Cheo, Den Thang និង Sang Ma Sao ស្រុក Bat Xat ខេត្ត Lao Cai ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយទទួលបានការជួយឧបត្ថម្ភជាថវិកាពីទីភ្នាក់ងារនៃអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី (UN Women)។ កញ្ចប់ជំនួយដែលមានតំលៃជិត ១,៤ ពាន់លានដុងត្រូវបានដកពីមូលនិធិរបស់អង្គការសហប្រជាជាតិ ស្ដីពីការឆ្លើយតប និងស្ដារឡើងវិញជាបន្ទាន់ក្នុងកំឡុងពេលកើតមានជំងឺរាតត្បាតកូវីដ ១៩ របស់អង្គការសហប្រជាជាតិ។ សូមបញ្ជាក់ដែរថា ខេត្ត Lao Cai គឺជាខេត្តមួយ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើងកំរិតកំណើនបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែ ចំនួនភ្ញៀវទេសចរបានថយចុះផងដែរ៕

ប្រតិកម្មទៅវិញ