UAE ប្រកាសពីផែនការបើកព្រំដែនជាមួយកាតាឡើងវិញ

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៨ ខែមករា ទីភ្នាក់ងារសារព័ត៌មាន WAM បានរាយការណ៍ថា ប្រទេស អេមីរ៉ាតអារ៉ាប់រួម (UAE) នឹងបើកច្រកទ្វារព្រំដែនផ្លូវគោក ផ្លូវសមុទ្រនិងដែនអាកាសរបស់ខ្លួនជាមួយប្រទេសកាតា ចាប់ពីថ្ងៃទី ៩ ខែមករា។ 
UAE ប្រកាសពីផែនការបើកព្រំដែនជាមួយកាតាឡើងវិញ           - ảnh 1UAE ប្រកាសពីផែនការបើកព្រំដែនជាមួយកាតាឡើងវិញ   (រូបថត៖ TTXVN)

ការបើកឡើងវិញនូវការតភ្ជាប់ផ្លូវអាកាសជាមួយ UAE នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងបរិបទដែលកាតានឹងធ្វើជាម្ចាស់ផ្ទះ ពានរង្វាន់ប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ នៅឆ្នាំក្រោយ។ មុននេះ ក្នុងកិច្ចប្រជុំកំពូល ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) លើកទី ៤១ នាថ្ងៃទី ៥ មករានៅអារ៉ាប់ប៊ីសាអូឌីត រីយ៉ាដនិងប្រទេសសម្ព័ន្ធមិត្ត ៣ ទៀត រួមមានអេមីរ៉ាតអារ៉ាប់រួម បារ៉ែននិងអេហ្ស៊ីប បានព្រមព្រៀងស្តារឡើងវិញនូវទំនាក់ទំនងទាំងស្រុងជាមួយកាតា។ ជាបន្តបន្ទាប់ អារ៉ាប់ប៊ីសាអូឌីតនិងកាតាបានយល់ព្រមបើក ដែនអាកាស ដែនសមុទ្រនិងព្រំដែនគោករបស់ខ្លួនឡើងវិញ។

នាថ្ងៃដដែល ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានថ្លែងដោយកោតសរសើរចំពោះចំណុចលោតផ្លោះ រវាងបណ្តាប្រទេសឈូងសមុទ្រ អារ៉ាប់និងកាតា ហើយបានចាត់ទុកថា ការស្តារទំនាក់ទំនងឡើងវិញនិងដកការរឹតត្បិត គឺ “មានអត្ថប្រយោជន៍ណាស់” សម្រាប់តំបន់។

សូមគូសបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌី តអេមីរ៉ាតអារ៉ាប់រួម បារ៉ែននិងអេហ្ស៊ីប បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកាតាតាំងពីពាក់កណ្តាលឆ្នាំ ២០១៧ និងបានដាក់ទណ្ឌកម្មទាំងស្រុងលើប្រទេសឈូងសមុទ្រនេះ បន្ទាប់ពីចោទប្រកាន់ទីក្រុងដូហា គាំទ្រក្រុមភេរវកម្ម។ ទោះយ៉ាងណាក៏ដោយ កាតាបានបដិសេធម្តងហើយម្តងទៀតរាល់ការចោទប្រកាន់ទាំងអស់នេះ៕

ប្រតិកម្មទៅវិញ