SOM ៣៖ វៀតណាមជាមួយគោលគំនិតស្ដីពីការអភិវឌ្ឍន៍គ្របដណ្ដប់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកិច្ច

Chia sẻ
(VOVWORLD) -ក្នុងក្នុងក្របខ័ណ្ឌនៃវេទិកាហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នាថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍គ្របដណ្ដប់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកិច្ច។ 
SOM ៣៖  វៀតណាមជាមួយគោលគំនិតស្ដីពីការអភិវឌ្ឍន៍គ្របដណ្ដប់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកិច្ច - ảnh 1អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ប្រធាន SOM ៣ 

ក្នុងក្នុងក្របខ័ណ្ឌនៃវេទិកាហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នាថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍គ្របដណ្ដប់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកិច្ច។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ប្រធាន SOM ៣ បានឲ្យដឹងថា ខណៈពេលដែលសកលភាវូបនីយកម្ម និងពាណិជ្ជកម្មសេរីបានជំរុញយ៉ាងខ្លាំងពាណិជ្ជកម្ម និងកំណើនសកលលោក រួមចំណែកកាត់បន្ថយភាពក្រីក្រ ប៉ន្តែគម្លាតរវាងអ្នកមាននិងអ្នកក្រនៅតែបើកទូលាយ។ ដោយមានតួនាទីជាប្រទេសម្ចាស់ផ្ទះ APEC វៀតណាមបានដាក់ចេញនូវគោលគំនិតគឺកសាងក្របខ័ណ្ឌសកម្មភាពស្ដីពីការអភិវឌ្ឍន៍គ្របដណ្ដប់លើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកិច្ច។ លោក Bui Thanh Son បានថ្លែងយ៉ាងដូច្នេះថា៖

“នេះគឺជាគោលគំនិតដ៏មានសារៈសំខាន់របស់វៀតណាម ដើម្បីយើងទាក់ទាញការគាំទ្ររបស់បណ្ដាខឿនសេដ្ឋកិច្ចនិយាយរួម ហើយគោលគំនិតនេះក៏ឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ប្រទេសនានានៅតំបន់ទៀតផង”៕

ប្រតិកម្មទៅវិញ