Soc Trang៖ ចាប់ផ្តើមខែមនុស្សធម៌ ឆ្នាំ ២០២៤

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ឧសភា សមាគមកាកបាទក្រហមខេត្ត Soc Trang បានរៀបចំពិធីបើកឲ្យដំណើរការខែមនុស្សធម៌ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ផ្តល់ក្តីស្រឡាញ់” ក្នុងឱកាសទិវាកាកបាតក្រហមនិងនិងអឌ្ឍចន្ទក្រហមអន្តរជាតិ ថ្ងៃទី ៨ ឧសភា។

Soc Trang៖ ចាប់ផ្តើមខែមនុស្សធម៌ ឆ្នាំ ២០២៤ - ảnh 1អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang លោកស្រី Huynh Thi Diem Ngoc ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)

ក្នុងពិធី  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang លោកស្រី Huynh Thi Diem Ngoc បានអំពាវនាវដល់អង្គការ បុគ្គល និងអ្នកឧបត្ថម្ភ ឆ្លើយតបនឹងការអំពាវនាវរបស់កាកបាទក្រហមខេត្ត បន្តរួមដំណើរ និងចូលរួមជាមួយអាជ្ញាធរជួយឧបត្ថម្ភដល់ប្រជាជន មានស្ថានភាពជីវភាពលំបាក បង្កើនសកម្មភាពគាំទ្រសហគមន៍ ថែរក្សាសុខភាពប្រជាពលរដ្ឋ និងរួមចំណែកអនុវត្តឲ្យបានល្អនូវសន្តិសុខសង្គមរបស់ខេត្ត។

បើយោងតាមតំណាងកាកបាទក្រហមខេត្ត Soc Trang ខេត្តទាំងមូលខិតខំប្រមូលថវិកាហើយជួយឧបត្ថម្ភទៅកាន់ប្រជាជន ពី១.០០០ ទៅ ១.២០០នាក់ដែលជួបការលំបាក  ក្នុងឱកាស “ខែមនុស្សធម៌” ឆ្នាំនេះ។ លើសពីនេះ សមាគមកាកបាទក្រហមក្នុងស្រុកគ្រប់លំដាប់ថ្នាក់ ប្រមូលផ្ដុំគាំទ្របុព្វហេតុមនុស្សធម៌ តាមរយៈគំរូជំនួយផ្ទាល់ ឬការអនុវត្តទីផ្សារសូន្យដុង ...។

ក្នុងពិធីនេះ គណៈកម្មាធិការរៀបចំ អង្គភាព និងសប្បុរសជនបានចែកអំណោយជាច្រើនដល់គ្រួសារក្រីក្រ ជនរងគ្រោះដោយសារជាតិពណ៌លឿងទុំ និងអាហារូបករណ៍ដល់សិស្សានុសិស្ស និងនិស្សិត៕

ប្រតិកម្មទៅវិញ