(VOV)_នាព្រឹកថ្ងៃទី ៧ មករា នៅទីក្រុងហូជីមិញ ក្រុមហ៊ុនសេវាកម្ម ធ្វើដំណើរ
ទេសចរណ៍ Saigontourist បានទទួលភ្ញៀវទេសចរណ៍ចំនួន ២ ៤០០ លើក របស់នាវា សមុទ្រ ផ្កាយចំនួន៥ Costa Victoria មកដល់វៀតណាម តាមដំណើការ ពីទីក្រុងហូជី
មិញ - Da nang – Ha Long ក្នុងរយះពេល ៤ថ្ងៃ។ នេះគឺជាក្រុមភ្ញៀវទេសចរណ៍អន្តរ
ជាតិ ដំបូងមកដល់ទីក្រុងហូជីមិញ តាមផ្លូវសមុទ្រ ក្នុងឆ្នាំ ២០១៣។ បន្ទាប់ពីពេល ចូលចត់ ក្រុមហ៊ុនសេវាកម្ម ធ្វើដំណើរទេសចរណ៍ Saigontourist បានរៀបចំ អោយ ក្រុមភ្ញៀវទេសចរណ៍នៃនាវា Costa Victoria ទៅទស្សនាទីក្រុងហូជីមិញ តំបន់ Cu
Chi, My Tho និងចូលរួមបណ្ដាសកម្មភាពទាក់ទាញទឹកចិត្តទៀតដូចជា មើល
សម្ដែងរាំ តុក្កតាទឹក លក់ដូរនៅផ្សារ Ben Thanh ទៅទស្សនាសួនចំការ។ ក្នុងឆ្នាំ
២០១២ Saigontourist បន្តទទូល និងបំរើនាវាសមុទ្រអន្តរជាតិជាន់ខ្ពស់ចំនួន ៩៦លើក ចុះចត់នៅកំពុងភេរ ទៅទស្សនា Ha Long, Da nang, Hoi An, Nha Trang និងទីក្រុងហូជីមិញ៕
![Saigontourist បានទទួលភ្ញៀវទេសចរណ៍ចំនួន២៤០០លើក - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2013_01_07/1159924251donkhachtaidn-sgtourist.jpg) |
Saigontourist បានទទួលភ្ញៀវទេសចរណ៍ចំនួន ២ ៤០០ លើក របស់នាវាសមុទ្រ ផ្កាយចំនួន៥ Costa Victoria (internet) |