OSCE ទទួលស្គាល់ថា៖ ប៉ុស្តិការពារព្រំដែន “Gukovo” របស់រុស្ស៊ីត្រូវបានបាញ់កាំភ្លើងធំពីភាគីអ៊ុយក្រែន

Chia sẻ
(VOVworld) – នាថ្ងៃទី ៣ សីហា អង្គការសន្តិសុខនិង
សហប្រតិបត្តិការអឺរ៉ុប (OSCE) បានទទួលស្គាល់ថា៖
ប៉ុស្តិការពារព្រំដែន “Gukovo” របស់រុស្ស៊ីត្រូវបានបាញ់
កាំភ្លើងធំ ២ ដងពីតំបន់ដែនដីរបស់អ៊ុយក្រែន។

OSCE ទទួលស្គាល់ថា៖ ប៉ុស្តិការពារព្រំដែន “Gukovo” របស់រុស្ស៊ីត្រូវបានបាញ់កាំភ្លើងធំពីភាគីអ៊ុយក្រែន - ảnh 1
OSCE ទទួលស្គាល់ថា៖ ប៉ុស្តិការពារព្រំដែន “Gukovo” របស់រុស្ស៊ីត្រូវបានបាញ់កាំភ្លើងធំពីភាគីអ៊ុយក្រែន​ (Image: VNA)

(VOVworld) – នាថ្ងៃទី ៣ សីហា អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) បានទទួលស្គាល់ថា៖ ប៉ុស្តិការពារព្រំដែន “Gukovo” របស់រុស្ស៊ីត្រូវបានបាញ់កាំភ្លើងធំ ២ ដងពីតំបន់ដែនដីរបស់អ៊ុយក្រែន។ បណ្ដាអ្នកសង្គេតការ OSCE ដែលកំពុងបំបេញ
ភារកិច្ចនៅទីនេះមិនរងរបួសទេ។ អ្នកនាំពាក្យរបស់  OSCE លោក Shiv Sharma បានជូនដំណឺងជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ITAR-TASS ថា៖ នេះគឺជាការបាញ់ កាំភ្លើងធំពីការប៉ះទង្កិចគ្នារវាងកងទ័ពអ៊ុយក្រែននិងកំលាំងប្រឆាំងរដ្ឋាភិបាលនៅតំបន់
ខាងកើតអ៊ុយក្រែន។ តំណាងរបស់ OSCE បានឲ្យដឹងថា៖ រឿងហេតុពោលខាងលើ
មិនរារាំង ក៏ដូចជា ការផ្លាស់ប្តូរសកម្មភាពតាមដានរបស់ OSCE នៅតំបន់ព្រំដែននេះទេ៕

ប្រតិកម្មទៅវិញ