OPEC ព្យាករណ៍ថាតម្រូវការប្រេងសកលនឹងធ្លាក់ចុះនៅឆ្នាំ ២០២០ (រូបថត៖ vov.vn) |
ក្នុងរបាយការណ៍ជាប្រចាំខែ អង្គការ OPEC បានឲ្យដឹងថា តម្រូវការប្រេងរ៉ែសកលលោកនឹងធ្លាក់ចុះ ៦០.០០០ ធុងក្នុងមួយថ្ងៃនៅឆ្នាំក្រោយ ពោលគឺថយចុះនៅត្រឹមតែ ១,០៨ លានធុងក្នុងមួយថ្ងៃ។ អង្គការនេះក៏បានព្រមានពីអតិរេកនៅក្នុងទីផ្សារ“ មាសខ្មៅ” នេះផងដែរ។ យថាទស្សន៍អវិជ្ជមានអំពីតម្រូវការប្រេងរ៉ែត្រូវបានលើកឡើងក្នុងបរិបទដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន រួមទាំងដំណើរការ Brexit កំពុងដាក់សម្ពាធលើបណ្តាប្រទេស OPEC និងបណ្តាប្រទេសដៃគូដទៃទៀត រួមមានប្រទេសរុស្ស៊ី សំដៅបន្តអនុវត្តតាមគោលនយោបាយកាត់បន្ថយទិន្នផលប្រេងរ៉ែផងដែរ៕