បុគ្គលិកសុខាភិបាលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យទីក្រុង Tarzana រដ្ឋ California សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN) |
សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីលនៅតែជាប្រទេសចំនួន ៣ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាតកូវីដ១៩ ។
កាលពីថ្ងៃទី ៤ ខែមករា មន្ត្រីមួយរូបនៃអង្គការសុខភាពពិភពលោក (WHO) លោក Abdi Mahamud បានឲ្យដឹងថា មានភស្តុតាងកាន់តែច្រើនដែលបង្ហាញថា វីរុសបំប្លែងថ្មី Omicron នៃមេរោគ SARS-CoV-2 បានបង្កឱ្យមានរោគសញ្ញាធូរស្រាលជាងប្រភេទវីរុសបំប្លែងខ្លួនដទៃទៀត ដែលបានរកឃើញតាំងពីមុននោះ នៃមេរោគ SARS-CoV-2 ។ លោក Mahamud បានបញ្ជាក់ថា នេះជាព័ត៌មានវិជ្ជមាន។ ប៉ុន្តែ Omicron នឹងក្លាយជាប្រភេទវីរុសបំប្លែងថ្មីស្នូលនៅក្នុងប្រទេសជាច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយការពិតនេះគឺជាការគំរាមកំហែងដល់បណ្តាប្រទេសដែលមានសមាមាត្រខ្ពស់នៃប្រជាជនដែលមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ។
ទាក់ទងនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ប្រទេសអ៊ីស្រាអែលបច្ចុប្បន្ន ជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានដាក់ពង្រាយការចាក់ដូសទី៤ ដើម្បីការពារប្រជាជនពីការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron។ អ៊ីស្រាអែលទើបបានចេញផ្សាយលទ្ធផលស្រាវជ្រាវបឋមដែលបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសជំរុញនេះ ជួយបង្កើនចំនួនអង់ទីករដល់ទៅ ៥ដង ក្នុង១សប្តាហ៍បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង៕