Micro Dragon - ផ្កាយរណបផលិតដោយជនជាតិវៀតណាមនឹងត្រូវបានបាញ់ បង្ហោះចូលក្នុងគន្លងតារាវិថីនាខែធ្នូខាងមុខ

Chia sẻ
(VOVWORLD) - បណ្ឌិត Pham Anh Tuan អគ្គនាយកនៃមជ្ឈមណ្ឌលអវកាសវៀតណាម (VNSC) បានឲ្យដឹងថា តាមគម្រោង នាចុងខែធ្នូខាងមុខនេះ ផ្កាយរណប Micro Dragon ដែលបានផលិត រួមបញ្ចូលនិងសាកពិសោធន៍ដោយអនុបណ្ឌិតជនជាតិ វៀតណាមប្រមាណ៣៦រូបនោះ នឹងត្រូវបានកាំជ្រួច Epsilon របស់ជប៉ុនបង្ហោះ ចូលក្នុងគន្លងតារាវិថី។ នេះជារបត់សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍ផ្កាយ រណប “Made in Vietnam” ដោយ VNSC អនុវត្តន៍។
Micro Dragon - ផ្កាយរណបផលិតដោយជនជាតិវៀតណាមនឹងត្រូវបានបាញ់ បង្ហោះចូលក្នុងគន្លងតារាវិថីនាខែធ្នូខាងមុខ - ảnh 1អនុបណ្ឌិតវៀតណាមផលិតផ្កាយរណប Micro Dragon នៅប្រទេសជប៉ុន (រូបថត៖ VNSC)

 Micro Dragon ជាផ្កាយរណបសង្កេតតាមដានផែនដីដែលមានទម្ងន់ប្រមាណ៥០គីឡូក្រាម ទំហំ ៥០ x ៥០ x ៥០ សាំងទីម៉ែត្រ។ តាមគម្រោង Micro Dragon នឹងធ្វើសកម្មភាពនៅក្នុងគន្លងតារាវិថីក្នុងរយៈពេលយ៉ាងហោចណាស់១ឆ្នាំ និងអាចអូសបន្លាយរហូតដល់២ឆ្នាំតែម្ដង។ ផ្កាយរណបនេះមានភារកិច្ចសង្កេតតាមដានតំបន់ឆ្នេរសមុទ្រ សំដៅវាយតម្លៃចំពោះគុណភាពទឹក កំណត់ទីតាំងនៃប្រភពជលផល ដើម្បីបម្រើផ្នែកចិញ្ចឹមជលផលវៀតណាម។

        សម្រេចរួចនាចុងឆ្នាំ២០១៧ ប៉ុន្តែ Micro Dragon ត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យដ៏ហ្មត់ចត់នៃស្ថាប័នអវកាសជប៉ុន។ បន្ទាប់ពីឆ្លងកាត់ការសាកពិសោធន៍ ផ្កាយរណបនេះត្រូវបានប្រគល់លិខិតអនុញ្ញាតឲ្យបង្ហោះទៅក្នុងអវកាស៕

ប្រតិកម្មទៅវិញ