លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយប្រធាន JICA (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានសំខាន់ៗរបស់ JICA ក្នុងការអនុវត្តគម្រោង ODA នៅវៀតណាម ក៏ដូចជាដាក់ពង្រាយយ៉ាងឆាប់រហ័សនូវវ៉ាក់សាំងជាង ៤ លានដូស និងឧបករណ៍វេជ្ជសាស្ត្រជាច្រើនផ្សេងទៀត ដែលរដ្ឋាភិបាលជប៉ុនបានជួយឧបត្ថម្ភសម្រាប់វៀតណាមពង្រឹងសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺ និងលើកកម្ពស់គុណភាពនៃសេវាវេជ្ជសាស្រ្ត។ នាយករដ្ឋមន្ត្រីបានស្នើជប៉ុនផ្តល់ឲ្យវៀតណាមនូវ ODA ជំនាន់ថ្មីជាមួយនឹងវិធីសាស្រ្ត និងវិធានការថ្មី។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រាក់កម្ចី ODA បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញ JICA មកបំពេញការងារនៅវៀតណាមក្នុងបរិបទឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើគម្រោងជាអតិបរមា។
លោកប្រធាន Kitaoka បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃគម្រោង ODA របស់វៀតណាម ហើយបានមានប្រសាសន៍ថា លោកនឹងប្រើប្រាស់គំរូជោគជ័យក្នុងការគាំទ្រការសាងសង់មន្ទីរពេទ្យធំៗនៅវៀតណាមអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ JICA ដើម្បីដាក់ពង្រាយសាងសង់មន្ទីរពេទ្យចំនួន ១០០ វិទ្យាស្ថាននៅក្នុងប្រទេសផ្សេងៗ។ លោកប្រធាន Kitaoka បានសន្យាបន្តគាំទ្រកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការវិនិយោគសាធារណៈ និងការអភិវឌ្ឍន៍ធនធានមនុស្ស៕