|
IS បន្តដំណើការសម្លាប់មនុស្សនៅអ៊ីរ៉ាក់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ មេសា អង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) បានចេញផ្សាយបណ្ដារូបថតសម្លាប់ជនប្រដាប់អាវុធចំនួន ១១ នាក់ដែលគាំទ្រ រដ្ឋាភិបាលអ៊ីរ៉ាក់លើបណ្តាញអ៊ីណធឺណែត។ ការសម្លាប់នេះប្រព្រឹត្តទៅនៅខេត្ត
Salaheddin ភាគខាងជើងទីក្រុង Baghdad របស់អ៊ីរ៉ាក់។ ជនរងគ្រោះពោលខាងលើ គឺជាសមាជិកនៃកងជីរពល Popular Mobilisation ដែលកំពុងសហការជាមួយ កងទ័ពអ៊ីរ៉ាក់ក្នុងការប្រឆាំងនឹង IS។ IS បានថតវីដេអ៊ូរការសម្លាប់ដ៏សាហាវផ្សេងៗ ទៀតនៅបណ្ដាទីកន្លែងដែលពួកគេកំពុងទន្ទ្រានកាន់កាប់នៅអ៊ីរ៉ាក់និងស៊ីរី៕