កន្លែងកើតហេតុនៃករណីវាយប្រហារនៅព្រះវិហារ Quetta កាលពីថ្ងៃទី១៧ ធ្នូ (រូបថត៖ Xinhua/TTXVN)
|
ទីភ្នាក់ងារសារព័ត៌មាន Amaq របស់ IS បានបង្ហោះសេចក្ដីថ្លែងការណ៍ មួយ ដែលក្នុងនោះ
លើកច្បាស់ថា សមាជិក IS ចំនួន២នាក់បានដំណើរការវាយ ប្រហារពោលខាងលើ ប៉ុន្តែមិនបាន
បង្ហាញនូវភស្តុតាងឡើយ។ ក្នុងពេលនោះ មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានឲ្យដឹងថា មានខ្មាន់កាំភ្លើងចំនួន
៤នាក់បានវាយប្រហារ ទៅលើព្រះវិហារពោលខាងលើ នៅពេលមានមនុស្សចំនួន៥០០
នាក់កំពុងចូលរួម ពិធីបួងសួងមុននឹងបុណ្យណូអែល។ មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់ និង៤៥នាក់ទៀតត្រូវរងរបួស៕