ពន្ធនាគារនៅតាជីគីស្ថាន។ (ប្រភព: rferl.org) |
យ៉ាងហោចណាស់ មានឆ្មាំសន្តិសុខចំនួន ៣ នាក់ និងអ្នកទោសចំនួន ២៩ នាក់ ត្រូវស្លាប់នៅក្នុងពន្ធនាគារមួយនៅប្រទេសតាជីគីស្ថាន ក្រោយពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមស្វ័ហប្រកាស (IS) ត្រូវបានកាត់ទោសពីបទបង្កភាពចលាចល។ អំពើហឹងក្សានេះបានកើតមានឡើងនាយប់ថ្ងៃទី ១៩ ខែឧសភា នៅពន្ធនាគារមួយនៅទីក្រុង Vakhdat ដែលមានចម្ងាយ ១០ គីឡូម៉ែត្រពីរដ្ឋធានី Dushanbe តាមប៉ែកខាងកើត ខណៈដែលក្រុមឧទ្ទាមបានសម្លាប់អ្នកគ្រប់គ្រងចំនួន ៣ នាក់ និងអ្នកទោសចំនួន ៥ នាក់ផ្សេងទៀត។ កងកម្លាំងសន្តិសុខបានកំទេចក្រុមឧទ្ទាមចំនួន ២៤ នាក់ ហើយរក្សាសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារនេះ៕