IMF៖ សេដ្ឋកិច្ចវៀតណាមនឹងបន្តកើនឡើងនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៩ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបគណៈប្រតិភូពិគ្រោះយោបល់មាត្រា ៤ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Sanjaya Panth អគ្គនាយករងនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាប្រធានគណៈប្រតិភូ ដែលកំពុងបំពេញបេសកកម្មវាយតម្លៃតាមកាលកំណត់នៅវៀតណាម។

IMF៖ សេដ្ឋកិច្ចវៀតណាមនឹងបន្តកើនឡើងនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Sanjaya Panth អគ្គនាយករងនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបនេះ ដោយសង្កត់ធ្ងន់ថា ការរួមដំណើររបស់ IMF មានសារសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់វៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ក្នុងបរិបទនៃការលំបាកជាសកល វៀតណាមនៅតែសម្រេចបាននូវលទ្ធផលសំខាន់ និងទូលំទូលាយក្នុងវិស័យជាច្រើន។  លោកនាយករដ្ឋមន្ត្រីមានបំណងថា IMF នឹងបន្តផ្តល់កម្មវិធីបណ្តុះបណ្តាល និងជំនួយបច្ចេកទេសក្នុងវិស័យគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុ រូបិយប័ណ្ណ ស្ថិតិជាដើម ដល់ទីភ្នាក់ងារវៀតណាម; ស្នើ IMF បន្តពង្រឹងសកម្មភាពប្រឹក្សាគោលនយោបាយសម្រាប់រដ្ឋាភិបាល និងទីភ្នាក់ងាររបស់វៀតណាម; មានបំណង និងជឿជាក់ថា ទំនាក់ទំនងដ៏ល្អរវាង វៀតណាម និង IMF នឹងបន្តបានពង្រឹងនិងលើកកម្ពស់ជានិច្ច។

IMF៖ សេដ្ឋកិច្ចវៀតណាមនឹងបន្តកើនឡើងនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Sanjaya Panth អគ្គនាយករងនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ Duong Giang/TTXVN)

សូមគូសបញ្ជាក់ថា ក្រុមពិគ្រោះយោបល់របស់ IMF ជឿជាក់លើគោលនយោបាយគ្រប់គ្រងសេដ្ឋកិច្ចដែលអាចបត់បែនបាន និងមានប្រសិទ្ធភាពរបស់វៀតណាម ដូចជា៖ តុល្យភាពកំណើនជាមួយនឹងអតិផរណា កំណើនជាមួយនឹងស្ថិរភាពសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ; ប្រកាន់ខ្ជាប់គោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាសមតុល្យសំខាន់ៗនៃសេដ្ឋកិច្ច។ល។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមនឹងរីកចម្រើនកាន់តែប្រសើរឡើង។ សន្ទុះកំណើននេះនឹងត្រូវបានរក្សានិងលើកកម្ពស់ក្នុងឆ្នាំបន្ទាប់ជាពុំខាន៕

ប្រតិកម្មទៅវិញ