លោកស្រី Kristalia Georgieva (រូបថតៈ TTXVN) |
កាលពីថ្ងៃទី ២៥ ខែកញ្ញា ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តជាផ្លូវការលើការតែងតាំងលោកស្រី Kristalia Georgieva នាយិការប្រតិបត្តិនៃធនាគារពិភពលោក ជាអគ្គនាយិការថ្មី នៃស្ថាប័នហិរញ្ញវត្ថុ រួមមានប្រទេសសមាជិកចំនួន ១៨៩។ អាណត្តិកាន់តំណែងរបស់លោកស្រី Georgieva នៅ IMF មានសុពលភាព ៥ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែតុលាខាងមុខ។
ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន នៅឯទីស្នាក់ការកណ្តាលរបស់ IMF ប្រចាំទីក្រុងវ៉ាស៊ីនតោន (នៃសហរដ្ឋអាមេរិក) លោកស្រី Georgieva ដែលជាពលរដ្ឋប៊ុលហ្គារីមួយរូបបានសម្តែងនូវកិត្តិយស នៅពេលដែលលោកស្រីត្រូវបានជ្រើសតាំងកាន់តំណែងជាដឹកនាំ IMF។ ដោយទទួលស្គាល់នូវបញ្ហាសាកល្បងដែលខឿនសេដ្ឋកិច្ចកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ លោកស្រីបានសង្កត់ធ្ងន់ទៅលើអាទិភាពរបស់ IMF គឺ ដើម្បី ជួយប្រទេសជាសមាជិករបស់ខ្លួនក្នុងការកាត់បន្ថយហានិភ័យ ដែលបណ្តាល ឱ្យមាន វិបត្តិសេដ្ឋកិច្ច។ លោកស្រីបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការផ្តោតលើគោលដៅរយៈពេលវែង ដើម្បីកសាងខឿនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជុំវិញពិភពលោក ដោយឈរលើមូលដ្ឋានគ្រឹះជា គោលនយោបាយរូបិយវត្ថុ ហិរញ្ញវត្ថុនិងរចនាសម្ព័ន្ធខ្លាំងមាំមួន៕