IMF ព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងមានសុទិដ្ឋិនិយមជាងមុននៅឆ្នាំ ២០២១

Chia sẻ
(VOVWORLD) - លោកស្រី Gita Gopinath ប្រធានក្រុមសេដ្ឋវិទូរបស់ IMF ក៏បានព្យាករណ៍ថា GDP ពិភពលោកនឹងកើនឡើង ៤,២%។
IMF ព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងមានសុទិដ្ឋិនិយមជាងមុននៅឆ្នាំ ២០២១ - ảnh 1 លោកស្រី Gita Gopinath ប្រធានក្រុមសេដ្ឋវិទូរបស់ IMF (រូបថត៖ Getty Images)

កាលពីថ្ងៃទី ២៦ ខែមករា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញពីសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២១ ដោយព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៥,៥% នៅឆ្នាំនេះ ខ្ពស់ជាង ០,៣% បើប្រៀបធៀបនឹងការព្យាករណ៍កាលបីខែតុលា ឆ្នាំ ២០២០។ នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ ស្ដីពីការផ្សព្វផ្សាយរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោកនោះ លោកស្រី Gita Gopinath ប្រធានក្រុមសេដ្ឋវិទូរបស់ IMF ក៏បានព្យាករណ៍ថា GDP ពិភពលោកនឹងកើនឡើង ៤,២%។ យោងតាមលោកស្រីថា ការដែល IMF បានកែសម្រួលកំណើនសេដ្ឋកិច្ចឆ្នាំ ២០២១ បាន ឆ្លុះបញ្ចាំងពីផលវិជ្ជមាននៃការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសមួយចំនួន ក្រៅពីការដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងជប៉ុនបានចេញផ្សាយគោលនយោបាយជួយឧបត្ថម្ភសេដ្ឋកិច្ច និងប្រជាជនកាលពីចុងឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ