ILO ព្រមានអំពីវិបត្តិការងារដ៏ធ្ងន់ធ្ងរដោយជំងឺរាតត្បាតសកល COVID-19

Chia sẻ
(VOVWORLD) - ប្រធាននាយកដ្ឋានផ្នែកមុខរបរនៃអង្គការពលកម្មអន្តរជាតិ (ILO) លោកស្រី  Alette Van Leur បានឲ្យដឹងថា បញ្ហាការងារកំពុងប្រឈមមុខនឹងវិបត្តិសកលលោកដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីគ្រាសង្គ្រាមលោកលើកទី២មក។
ILO ព្រមានអំពីវិបត្តិការងារដ៏ធ្ងន់ធ្ងរដោយជំងឺរាតត្បាតសកល COVID-19 - ảnh 1 ILO ព្រមានអំពីវិបត្តិការងារដ៏ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ជាពិសេសសម្រាប់វិស័យទេសចរណ៍និងផលិតរថយន្ត។ (រូបថត៖today.rtl.lu /TTXVN)

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង ហ្សឺណែវ(ប្រទេសស្វីស) កាលពីថ្ងៃទី ២១ ខែមេសាប្រធាននាយកដ្ឋានផ្នែកមុខរបរនៃអង្គការពលកម្មអន្តរជាតិ (ILO) លោកស្រី  Alette Van Leur បានឲ្យដឹងថា បញ្ហាការងារកំពុងប្រឈមមុខនឹងវិបត្តិសកលលោកដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីគ្រាសង្គ្រាមលោកលើកទី២មក។

យោងតាម ILO វិបត្តិដោយសារជំងឺរាតត្បាត COVID-19 កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទាំងនយោជកនិងនិយោជិក ដែលបង្កឡើងផលវិបាកដ៏ធំធេង ទាំងផ្នែកផលិតកម្មនិងការងារលើគ្រប់វិស័យផងដែរ។ ប៉ុន្តែ អង្គការ ILO  ក៏បានផ្តល់អនុសាសន៍អំពីវិធានការដកចេញការដាក់នៅដាច់ដោយឡែកដូចនាពេលបច្ចុប្បន្ននេះ តាមនោះពលករគួរតែ វិលត្រឡប់ចូលធ្វើការវិញនៅពេលដែលមានការធានាអំពីលក្ខខណ្ឌចាំបាច់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃជំងឺដ៏កាចសាហាវនេះ៕

ប្រតិកម្មទៅវិញ